ការថតរូបសព្វថ្ងៃជាសកម្មភាពពេញនិយមមួយ មិនថាក្មេងចាស់ប្រុសស្រី គឺធ្វើឡើងដើម្បីចង់ចែករំលែកពីទីតាំងដ៏ស្រស់ស្អាត ឬសកម្មភាពនានារបស់ខ្លួនទៅកាន់ពិភពខាងក្រៅ។
ជាក់ស្តែងសម្រាប់អត្ថបទនេះ ប្រសិនអ្នកជាមនុស្សចូលចិត្តធ្វើដំណើរកម្សាន្ត ហើយចូលចិត្តថតរូបទៀតនោះ យើងណែនាំឲ្យដឹងពីប្លង់ចាប់ជ្រុងថតទាំង ២០ សន្លឹកនៅទីតាំងកម្សាន្តឬតំបន់ផ្សេងៗពីគ្នា ដែលអាចឲ្យអ្នកផលិតនូវរូបភាពដ៏ល្អឥតខ្ចោះមួយ។
ប្លង់នេះឲ្យតែយើងឈរនៅក្រោមអគារអាចសាកបានហើយ
ថ្ងៃណានៅកណ្តាលផ្លូវអត់ឡានអត់ម៉ូតូគួរសាកលមើល
ពេលបានទៅសួនកម្សាន្តឬកន្លែងមានកន្រ្តកហោះកុំភ្លេចស្ទាយនេះណា
ពេលមានមិត្តភក្តិឬខ្លួនឯងរៀបការអី អាចសាកមួយសន្លឹកនេះបាន