នៅក្នុងរូបភាពបំភ័ន្តភ្នែកមួយនេះ តើអ្នកមើលឃើញអ្វីមុនគេបង្អស់? រូបភាពច្បាស់លាស់មួយដែលអ្នកចាប់អារម្មណ៍មុនគេ នឹងអាចបង្ហាញពីអារម្មណ៍សោកសៅរបស់អ្នកនៅពេលនេះបាន៖
១) ប្រសិនមើលឃើញល្អាង
ប្រសិនជាអ្នកសម្លឹងទៅមើលឃើញល្អាងនោះមានន័យថា អារម្មណ៍របស់អ្នកពេលនេះកំពុងធុញថប់តប់ប្រមល់ខ្លាំងណាស់ ហើយអ្នកមានរឿងរ៉ាវនិងបញ្ហាជាច្រើនតាមយាយីក្នុងចិត្ត។ អារម្មណ៍ទាំងអស់នេះហើយ ដល់ថ្នាក់ធ្វើឲ្យអ្នកបាត់បង់ភាពរីករាយជាមួយជីវិតប្រចាំថ្ងៃ និងពេលខ្លះសឹងតែរកសេចក្ដីស្ងប់ដាក់ខ្លួនមិនបាន។ ការឆ្លុះបញ្ចាំងរបស់អ្នក បាននាំឲ្យអ្នករមែងគិតអំពីភាពអវិជ្ជមាន ហើយអ្នកគួរតែព្យាយាមគិតអំពីភាពវិជ្ជមានឲ្យបានច្រើន ទើបជីវិតអ្នកអាចមានពន្លឺត្រចះត្រចង់មកវិញ។
២) ប្រសិនមើលឃើញសមុទ្រ
អ្នកគឺជាមនុស្សដែលមានសេចក្ដីស្រលាញ់ អាណិតអាសូរ ហើយវាមិនមែនជារឿងចៃដន្យទេដែលភ្នែករបស់អ្នកសម្លឹងឃើញរូបភាពសមុទ្រមុនគេ។ អ្នកមានបេះដូងធំ ហើយការបំពេញកិច្ចការងារអ្វីមួយគឺអ្នកដាក់ចិត្តដាក់កាយខ្លាំងណាស់។ សេចក្តីស្រលាញ់ចំពោះគ្រួសារ គឺជាអាទិភាពទីមួយក្នុងចិត្តអ្នកនៅពេលនេះ។
៣) ប្រសិនមើលឃើញទម្រង់មុខមនុស្សប្រុស
ប្រសិនបើអ្នកស្ថិតនៅប្រភេទចុងក្រោយនេះ គឺគ្មានអ្វីលាក់បាំងទេ អ្នកគឺជាមនុស្សដែលមានភាពជាអ្នកដឹកនាំពីធម្មជាតិ។ ភាពជាបុគ្គល គឺជាចំណុចលេចធ្លោនិងរឹងមាំមួយរបស់អ្នក ដែលអ្នកតែងតែពេញចិត្តនិងស្រលាញ់ខ្លួនឯងជានិច្ច។ ប្រភេទមនុស្សនេះ គឺស្រលាញ់កិត្តិយស និងសេចក្តីថ្លៃថ្នូរខ្លាំងណាស់ ដោយឡែកទាំងក្នុងកិច្ចការងារអ្វី គឺតែងតែចង់នៅលើគេ មិនចូលចិត្តនៅក្រោមគេឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក