ត្រូវ ៩០ ភាគរយ ជ្រើសរើស​ផ្កា​មួយ អាច​បង្ហាញ​ច្បាស់​ដូច​ថ្ងៃ​ពី​បុគ្គល​លក្ខណៈ​របស់​អ្នក

ផ្កា​វា​រមែង​មាន​ភាព​ស្រស់ស្អាត​និង​ប្លែក​ខុសៗ​ពី​គ្នា ហើយ​តាម​រយៈ​ការ​សាកល្បង​ចិត្តសាស្រ្ត​បែប​ទំនើប​មួយ​នេះ អ្នក​គ្រាន់​តែ​ធ្វើ​ការ​ជ្រើសរើស​នូវ​ផ្កា​មួយ​ក្នុង​ចំណោម​ផ្កា​ទាំង ៦ ហើយ​យើង​អាច​ទស្សន៍ទាយ​ដឹង​ពី​ចរិត​លក្ខណៈ​របស់​អ្នក​បាន៖

១) ផ្កា​ឈូករ័ត្ន

1

អ្នក​ជា​មនុស្ស​ដែល​បើក​ចំហចិត្ត​ដូច​ជា​ផ្កា​ឈូករ័ត្ន​នោះ​អ៊ីចឹង ពោល​ជា​មនុស្ស​ដែល​បើក​ចិត្ត​ស្វាគមន៍​មនុស្ស​ស្ទើរ​តែ​គ្រប់​ប្រភេទ​មក​ក្នុង​ជីវិត​អ្នក។ អ្នក​មិន​ខ្លាច​នឹង​ការ​ប្រឈម​ហានិភ័យ​ក្នុង​ការ​ទទួល​យក​នរណា​ម្នាក់​ឡើយ ហើយ​អ្នក​មិន​ខ្លាច​នឹង​ការ​ដោះស្រាយ។ លើស​ពី​នេះ ការ​ជួយ​អាសា​អ្នក​ដទៃ គឺ​ជា​ថ្នាំ​ព្យាបាល​ចិត្ត​សម្រាប់​អ្នក។

២) ផ្កា Peony

2

អ្នក​គឺ​ជា​មនុស្ស​ដែល​ល្អិតល្អន់ ហើយ​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ល្អៗ​ឲ្យ​គេ​ចាប់​អារម្មណ៍ និង​ធ្វើអ្វី​ដែល​ត្រឹមត្រូវ។ អ្នក​ជឿ​ថា​សកម្មភាព​របស់​អ្នក​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​សម្រាប់​ជីវិត​អ្នក​ដទៃ​បាន មិន​ថា​តែ​ធំ​ឬ​តូច​ក៏​ដោយ ហើយ​អ្នក​កម្រ​នឹង​បង្ហាញ​អំពី​ភាព​ទុក្ខសោក​របស់​អ្នក​ទៅ​កាន់​ពិភពលោក​ខ្លាំង​ណាស់។

៣) ផ្កា Pansy

3

ជា​មនុស្ស​ដែល​មាន​ទុក្ខ មាន​អតីតកាល​មក​ច្របូកច្របល់​ចិត្ត​ជា​រឿយៗ។ តាម​ពិត​ទៅ​អ្នក​ក៏​ព្យាយាម​ស្វែងរក​សន្តិភាព​ផ្លូវចិត្ត​ដែរ តែ​រក​មិន​ឃើញ ប៉ុន្តែ​ចំណុច​ខ្លាំង​មួយ​របស់​អ្នក គឺ​ដួល​នៅ​កន្លែង​ណា ក្រោក​នៅ​កន្លែង​ហ្នឹង មិន​ងាយ​នឹង​បោះបង់​អ្វី​មួយ​ឡើយ។

៤) ផ្កា​លីលី

4

អ្នក​ជា​ប្រភេទ​មនុស្ស​ទស្សនវិជ្ជា អ្នក​ចូលចិត្ត​ឆ្លុះបញ្ចាំង​ពី​អត្ថន័យ​ជ្រាលជ្រៅ​នៃ​រឿងរ៉ាវ​ណា​មួយ​ខ្លាំង​ណាស់។ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ក៏​មាន​ការ​វង្វេង​នឹង​គំនិត​របស់​ខ្លួន​ឯង​ម្តងម្កាល​ដែរ ហើយ​ប្រភេទ​មនុស្ស​មិន​សូវ​ចេះ​អួតអាង​ពី​ភាព​វាងវៃ​របស់​ខ្លួន​ទៅ​កាន់​ពិភព​ខាង​ក្រៅ​ឡើយ។

៥) ផ្កា​ឈូក

5

អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​កត់​សម្គាល់​អ្វី​គ្រប់​យ៉ាង ហើយ​មិន​ភ្លេច​អ្វី​ងាយៗ​នោះ​ទេ។ អ្នក​រមែង​ប្រើប្រាស់​អារម្មណ៍​ខ្ពស់​និង​ស៊ីជម្រៅ ហើយ​ក៏​ឆាប់​ទទួល​រង​ផល​ប៉ះពាល់​ផ្លូវ​អារម្មណ៍​លឿន​ណាស់​ដែរ។ ជា​ទូទៅ​អ្នក​ងាយ​ត្រូវ​បាន​គេ​នាំ​ឲ្យ​សើច​ឬ​យំ​អំពី​រឿង​អ្វី​មួយ​ដោយ​ឆាប់​រហ័ស។

៦) ផ្កា​កុលាប​ក្រហម

6

អ្នក​ជា​មនុស្ស​អាថ៌កំបាំង ហើយ​អ្នក​ដទៃ​គឺ​ពិត​ជា​ពិបាក​យល់​អំពី​ជម្រៅ​ចិត្ត​ខាង​ក្នុង​របស់​អ្នក​ខ្លាំង​ណាស់។ អារម្មណ៍​របស់​អ្នក​បាន​ផ្លាស់ប្តូរ​សឹង​តែ​ជា​រៀងរាល់​ថ្ងៃ ពោល​អ្នក​អាច​ប្រែ​ក្លាយ​ជា​មនុស្ស​មួយ​ផ្សេង​ទៀត​បាន​ត្រឹម​រយៈ​ពេល​ខ្លី។

យ៉ាងណាមិញ​ប្រភេទ​មនុស្ស​នេះ មិន​សូវ​ចេះ​និយាយ​ស្តី ហើយ​ចូលចិត្ត​អង្កេត​មើល និង​សិក្សា​ច្បាស់លាស់​មុន​ប្រលូក​ចូល​ក្នុង​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់។ អ្នក​និយាយ​តែ​អ្វី​ដែល​ប្រាកដ​ដឹង​ច្បាស់​តែ​ប៉ុណ្ណោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក