ខែ​កុម្ភៈ ជា​ខែ​នាំ​លាភ នាំ​លុយ​ ចូល​ដល់​អ្នក​កើត​ឆ្នាំ​ទាំង ៤ នេះ

សម្រាប់​ខែ​កុម្ភៈ ដែល​មាន​រយៈ​ពេល ២៨ ​ថ្ងៃ គឺ​នឹង​ផ្តល់​សំណាង​ល្អ ប្រាក់​ចំណូល​ហូរ​ចូល​ច្រើន​ដល់​អ្នក​កើត​ឆ្នាំ​ទាំង ៤ ដូច​ខាង​ក្រោម៖

ឆ្នាំថោះ

1

អ្នក​កើត​ឆ្នាំ​ថោះ ឬ​ឆ្នាំ​ទន្សាយ ជា​មនុស្ស​ដែល​មាន​អំណោយ​ទាន​ពី​ធម្មជាតិ និង​រមែង​ទទួល​បាន​គោរព​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន។ នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២១ នេះ ជោគវាសនា​របស់​មនុស្ស​កើត​ឆ្នាំ​ថោះ គឺ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ឈាន​ទៅ​រក​កម្រិត​ដ៏​ល្អ​មួយ ហើយ​នឹង​បាន​ជួប​មនុស្ស​ល្អៗ​ដែល​ផ្តល់​ប្រយោជន៍ និង​ផល​ចំណេញ​ឲ្យ​អ្នក​ជា​ច្រើន។ រាល់​ការ​ដំណើរការ​អាជីវកម្ម​តូច​ធំ គឺ​នឹង​ទទួល​បាន​ជោគជ័យ ហើយ​មិន​ចាំ​បាច់​សូវ​ព្រួយ​បារម្ភ​ពី​បញ្ហា​នោះ​ឡើយ។

ឆ្នាំរកា

2

អ្នក​កើត​ឆ្នាំ​រកា​ឬ​ឆ្នាំ​មាន់ ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ឆន្ទៈ និង​ការ​ខិតខំ​ប្រឹងប្រែង​ខ្ពស់។ ពួក​គេ​មាន​ទេពកោសល្យ​ភាព​ជា​អ្នក​ដឹកនាំ​ពី​កំណើត អ៊ីចឹង​ហើយ​សឹង​តែ​អាច​ដឹកនាំ​នៅ​គ្រប់​វិស័យ។

ដោយឡែក​សម្រាប់​ខែ​កុម្ភៈ ឆ្នាំ ២០២១ នេះ អ្នក​កើត​ឆ្នាំ​រកា គឺ​នឹង​ទទួល​បាន​ដំណឹង​ល្អ ហើយ​មាន​ឱកាស​នាំ​លាភ​ចូល​មក​ជា​រឿយៗ។ បើ​និយាយ​ពី​ការងារ​និង​អាជីវកម្ម​វិញ ក៏​នឹង​មាន​ភាព​រលូន​ជាង​មុន​ផង​ដែរ។

ឆ្នាំ​រោង

3

អ្នក​កើត​ឆ្នាំ​រោង​ឬ​ឆ្នាំ​នាគ គឺ​ជា​មនុស្ស​មាន​ភាព​រហ័សរហួន និង​ប្រសព្វ​ខាង​និយាយ ក៏​ដូច​ជា​ការ​កសាង​ទំនាក់ទំនង​ឲ្យ​ជោគជ័យ​ក្នុង​ជីវិត។

នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២១ នេះ ភាព​ឆ្លាតវៃ​របស់​គេ​នឹង​ពាំនាំ​នូវ​លាភ​សំណាង​ជា​ច្រើន ហើយ​សមិទ្ធផល​ការងារ​ក៏​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់។ ជាង​នេះ​ក៏​អាច​មាន​ឱកាស​ឡើង​មុខ​តំណែង​ថ្មី​ដែល​មាន​ចំណូល​ខ្ពស់​ជាង​មុន​ទៀត​ផង។

ឆ្នាំ​ម្សាញ់

4

អ្នក​កើត​ឆ្នាំ​ម្សាញ់​ឬ​ឆ្នាំ​ពស់ ជា​អ្នក​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បំពេញ​កិច្ច​ការងារ ហើយ​ជា​មនុស្ស​មាន​ភាព​ម៉ឺងម៉ាត់។ ពួក​គេ​ជា​មនុស្ស​ដែល​ហ៊ាន​គិត​ហ៊ាន​ធ្វើ បែប​នេះ​ពួក​គេ​កម្រ​នឹង​បរាជ័យ​រឿង​ណា​មួយ​ខ្លាំង​ណាស់។

នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២១ នេះ អ្នក​កើត​ឆ្នាំ​ម្សាញ់​នឹង​ទទួល​បាន​លាភ​ធំ​ប្រសិន​មាន​ការ​វិនិយោគ​លើ​ជំនួញ​ណា​មួយ ហើយ​បើ​ក្នុង​ការ​បំពេញ​ការងារ​ក៏​ទទួល​បាន​ការ​ស្រលាញ់​ពេញចិត្ត​ពី​ថ្នាក់​លើ​និង​អាច​បង្កើន​ចំណូល​ខ្ពស់​ជាង​មុន​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​