ចង់​ចាប់​ប្ដី​មាន​ស្រី មិន​បាច់​សួរ​នាំ​ច្រើន ឃ្លាំ​មើល​តែ​ទម្លាប់ ៣ នេះ​ដឹង​ហើយ

មិន​ងាយ​នឹង​មាន​ស្វាមី​ណា​ដែល​មិន​ចេះ​ខូចខិល ឬ​ពាក្យ​សាមញ្ញ "ទៅ​រក​ក្រៅ" ខ្លាំង​ណាស់ ហើយ​នារី​ជា​ប្រពន្ធ​ក៏​គួរ​តែ​ចេះ​តាមដាន​និង​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា ជៀសវាង​ទំនាក់ទំនង​របស់​ពួក​គេ​កាន់​តែ​ស៊ី​ជម្រៅ។

នារីៗ​គ្នា​យើង ជឿ​ថា​ខ្លះ​ក៏​មាន​ភាព​វៀងវៃ​ទៅ​លើ​រឿង​ហ្នឹង​ស្រាប់​ហើយ តែ​ខ្លះ​ទៀត​ក៏​មិន​សូវ​បាន​ចាប់​អារម្មណ៍ និង​បាន​ត្រឹម​តែ​សួរនាំ​រង់​ចាំ​ចម្លើយ​ពី​ស្វាមី​ខ្លួន​តែ​ប៉ុណ្ណោះ។ បុរស​ខ្លះ​ពូកែ​ខាង​លាក់​ទៅ ក៏​បន្ត​លាក់​បាន​រហូត អ៊ីចឹង​យើង​ណែនាំ​របៀប​នៃ​ការ​អង្កេត​មើល ៣ ដែល​នារីៗ​គួរ​តែ​ដឹង៖

១) ពេល​នៅ​ជាមួយ​យើង​តែងតែ​បិទ​ទូរសព្ទ​ចោល

3

ប្រសិន​ម្តង​ជា​ពីរ​ដង ពេល​នៅ​ជាមួយ​យើង​មិន​ថា​តែ​បរិភោគ​អាហារ​ខាង​ក្រៅ ឬ​ទៅ​ដំណើរ​កម្សាន្ត​ណា​មួយ ទូរសព្ទ​របស់​ស្វាមី​យើង​រលត់ នោះ​អាច​ថា​មក​ពី​អស់​ថ្ម​មែន ប៉ុន្តែ​បើ​សឹង​តែ​គ្រប់​ពេល ក្លាយ​ជា​ទម្លាប់ នោះ​រាប់​ថា​មាន​រឿង​អ្វី​ដែល​លាក់បាំង​ហើយ។ បែប​នេះ​មិន​បាច់​សួរនាំ​ច្រើន​ទេ នៅ​ក្នុង​ទូរសព្ទ​នោះ​ប្រាកដ​ជា​មាន​អ្វី​ដែល​មិន​ចង់​ឲ្យ​យើង​ដឹង។

២) ឧស្សាហ៍​លុប​ប្រវត្តិ​នៃ​ការ​ហៅ​ចេញ​ចូល និង​សារ

Ice_screenshot_20210204 165536

កុំ​ទទួល​យក​លេស​មួយ​របស់​មនុស្ស​ប្រុស ដែល​ថា​ លុប​សារ​ឬ​លុប​ប្រវត្តិ​នៃ​ការ​ហៅ​ចេញ​ចូល ព្រោះ​ខ្លាច Memory ទូរសព្ទ​ពេញ ឬ​ខ្លាច​ទូរសព្ទ​យឺត​ឲ្យ​សោះ។ ស្មាតហ្វូន​ឬ​ទូរសព្ទ​ឆ្លាតវៃ​បច្ចុប្បន្ន គ្រប់​ម៉ូដែល​ទាំង​អស់ វា​មិន​ទៅ​ជា​បញ្ហា​ដោយសារ​ទំហំ​ផ្ទុក​បន្តិចបន្តួច​នៃ​សារ SMS ឬ Call History ទាំង​នោះ​ទេ។ អ៊ីចឹង​បើ​ស្វាមី​អ្នក​មាន​ទម្លាប់​ធ្វើ​បែប​ហ្នឹង ត្រូវ​ប្រយ័ត្ន​និង​ព្យាយាម​សង្កេត​ឲ្យ​មែនទែន។

៣) មិន​ហ៊ាន​និយាយ​ទូរសព្ទ​នៅ​នឹង​មុខ​ប្រពន្ធ

Ice_screenshot_20210204 165634

មិន​ថា​តែ​ទំនាក់ទំនង​ក្នុង​ការ​រកស៊ី ទំនាក់ទំនង​មិត្តភក្តិ ឬ​សាច់​ញាតិ ឈ្មោះ​ជា​ប្តី​ប្រពន្ធ​គឺ​លែង​មាន​អ្វី​ត្រូវ​លាក់បាំង​ហើយ បើ​ជា​បញ្ហា​អ៊ីចឹង​ជួយ​រក​វិធី​គ្នា​ដោះស្រាយ ហើយ​បើ​ជា​រឿង​សប្បាយ អ៊ីចឹង​ចូលរួម​សាទរ​ជាមួយ​គ្នា ពោល​មិន​ចាំ​បាច់​ដើរ​ចេញ​ទៅ​និយាយ​ខ្សឹបៗ​នោះ​ទេ។

ជា​ទូទៅ​អ្នក​ចាំ​អង្កេត​មើល​ទៅ​ពេល​នៅ​ក្បែរ​គ្នា ប្រសិន​មាន​សំឡេង​ទូរសព្ទ​រោទ៍ ហើយ​គេ​ដើរ​ចេញ​ទៅ​និយាយ​នៅ​ខាង​ក្រៅ ឬ​ចុច​បិទ​ទូរសព្ទ​នោះ​បែប​តក់ក្រហល់ ប្រាកដ​ជា​មាន​អ្វី​លាក់បាំង​ក្នុង​ការ​ហៅ​ចូល​នោះ​ហើយ។

ប៉ុន្តែ​មិន​សុទ្ធ​តែ​បុរស​អ៊ីចឹង​ទាំង​អស់​នោះ​ទេ ក៏​មាន​បុរស​ខ្លះ​គេ​ល្អ គេ​ប្រើប្រាស់​ហេតុផល​ខាង​លើ ដើម្បី​លាក់បាំង​រឿង​សោកសៅ​ឬ​រឿង​ចាំ​បាច់​ណា​មួយ ដែល​មិន​ចង់​ឲ្យ​ភរិយា​ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​ក៏​ថា​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក