ខេត្តសៀមរាប មិនត្រឹមតែជាទីកន្លែងទេសចរណ៍បែបប្រវត្តិសាស្ត្រសម្បូរប្រាសាទបុរាណ និងវប្បធម៌ដ៏ផូរផង់របស់កម្ពុជាប៉ុណ្ណោះទេ តែខេត្តនេះមានសក្តានុពលទីតាំងអំណោយផលទាំងផ្នែកទេសចរណ៍បែបធម្មជាតិ និងកែច្នៃដ៏សម្បូរបែបផងដែរ។
ដោយថ្មីៗនេះ ខេត្តវប្បធម៌មួយនេះ បានកែច្នៃដាំជាសួនផ្កាសម្រាប់ការទស្សនាកម្សាន្តជាច្រើនកន្លែងសុទ្ធតែស្រស់ស្អាតពេញនិយម ល្អពិសេសសម្រាប់អ្នកចូលចិត្តផ្កា និងចូលចិត្តថតរូបកម្សាន្តតែម្តង នោះគឺ សួនផ្កាដែលទើបតែបង្កើត នៅក្នុងស្រុកបន្ទាយស្រី « សួនផ្កាក្រអូបឃុនរាម »។ សម្រាប់ « សួនផ្កាក្រអូបឃុនរាម » នេះផងដែរ បើតាមអ្នកថតរូបជំនាញនៅក្នុងខេត្តសៀមរាបផ្ទាល់បានឱ្យដឹងផងដែរថា ម៉ោងដែលថតរូបស្អាតនៅក្នុងសួនផ្ការនេះគឺ ព្រឹក ម៉ោង ៦ដល់ម៉ោង ១០.៣០ និងល្ងាច ម៉ោង ៣ កន្លះ ដល់ម៉ោង ៥.៥០។
គួរបញ្ជាក់ផងដែរថា « សួនផ្កាក្រអូបឃុនរាម » មានទីតាំងស្ថិតនៅ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ច្រកចូលជាប់របងមណ្ឌលសុខភាពឃុនរាម) ឬតាមរយៈ Map: https://maps.app.goo.gl/tSVpc5fuBs3WEbbGA ដោយការចូលទៅកម្សាន្តសម្រាប់ម្នាក់ មានតំលៃ ៤០០០រៀលតែប៉ុណ្ណោះ ដោយអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 42 93 93 / 010 42 93 93 ៕
អត្ថបទសម្រួលដោយ៖ ក្នុងស្រុក
ប្រភពរូបភាព៖ ភាព ភាណុច
ទំនាក់ទំបងថតនៅសៀមរាប៖ 069 887 854
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក