ចង់បានបរិយាកាសបែបស្រស់ស្រាយស្រុកស្រែ និងទទួលទានអាហារឆ្ងាញ់ៗជាមួយទេសភាពជក់ចិត្តលំហែអារម្មណ៍ «ក្នុងស្រុក» សូមណែនាំទីតាំងមួយកន្លែង នោះគឺ សួនលំហែកាយ « ម្លប់អំពិលជ្រាវ » ។
« ម្លប់អំពិលជ្រាវ » គឺជាទីតាំងមួយកន្លែងដែលមានបរិយាកាសត្រជាក់ភ្នែកជាមួយនឹងម្ហូបបែបជនបទឆ្ងាញ់ៗបំរើសេវាកម្មម្ហូបអាហារបែបខ្មែរស្រុកស្រែចំការ ឃើញហើយគួរឱ្យស្រក់ទឹកមាត់ អាចគយគន់មើលធម្មជាតិស្រុកស្រែពិតៗ ខ្យល់ត្រជាក់ ក្រអូបក្លិនស្រូវទុំ ស្តាប់សំលេងសត្វស្លាបច្រៀង និងអង្គុយមើលថ្ងៃលិច ។ ក្រៅពីជាទីកន្លែងទទួលទានអាហារបែបធម្មជាតិឆ្ងាញ់ពិសានៅថ្ងៃពិសេសចុងសប្តាហ៍នោះ « ម្លប់អំពិលជ្រាវ » ថែមទាំងជាទីកន្លែងដែលអាចថតរូបកម្សាន្តស្រស់ស្អាតយ៉ាងជក់ចិត្តទៀតផង។
គួរឱ្យដឹងផងដែរថា « ម្លប់អំពិលជ្រាវ » មានទីតាំងនៅជាយក្រុងសៀមរាប ផ្លូវទៅទំនប់ ៧៨ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 462 807 ៕
អត្ថបទប្រែសម្រួលដោយ៖ ក្នុងស្រុក
Review ដោយ៖ Seth Pisey
រូបភាព៖ ម្លប់ដើមអំពិល
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក