គ្រប់គ្នាប្រាកដជាបានដឹងច្បាស់រួចមកហើយថា តាំងពីចុងឆ្នាំ ២០១៩ ដើមឆ្នាំ ២០២០ វីរុសកូវីត១៩ បានរាតត្បាតទូទាំងប្រទេស ក្លាយជាជំងឺឆ្លងជាសកល ថែមទាំងប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសេដ្ឋកិច្ចពិភពលោកផងដែរ សូម្បីតែប្រទេសកម្ពុជាក៏ជួបវិបត្តិនេះស្ទើរគ្រប់វិស័យទៀតផង។
ដើម្បីចង់ឱ្យជំងឺកូវីត១៩ ក្លាយជាមេរៀនប្រវត្តិសាស្រ្តសម្រាប់ពិភពលោក និងប្រទេសកម្ពុជាពេលនេះលោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានប្រកាសថានឹងផលិតខ្សែភាពយន្តបែបអប់រំមួយមានចំណងជើងថា «គ្រោះជីវិតកូវីត១៩ » ដោយភាពយន្តនេះថែមទាំងបានចូលរួមឧបត្ថម្ភពីបណ្តាក្រុមហ៊ុនជាច្រើនដែលចង់ធ្វើការគាំទ្រសាច់រឿងនេះឱ្យចេញជារូបរាងផងដែរ។
តាមរយៈគណនីហ្វេសប៊ុកផេក ART International បានឱ្យដឹងថា៖ « Teaser Poster / Covid-19 life crisis គ្រោះជីវិតកូវីត១៩🎬 ឆាប់ៗនេះ🎥
សុំទោសដែលធ្វើអោយរង់ចាំយូរ នេះជារឿងប្រវត្តិសាស្រ្តពិភពលោក១ដែលយើងខ្ញុំត្រូវតែធ្វើដើម្បីចងក្រងទុកអោយកូនចៅជំនាន់ក្រោយ🙏 គម្រោងចេញថតតាំងពីចុងឆ្នាំ២០២០ តែរលកទី២ និងទី៣ចេះតែមកដល់ សង្ឃឹមថាខែនេះយើងខ្ញុំបាទ និងសម្រេចការងារថតបានរលូន កូវីតស្ងប់ យើងមានវ៉ាក់សាំងការពារ ឈប់មានរក្សាគម្លាត ផែនដីរស់នៅ ដោយសប្បាយរីករាយដូចពេលមុន🙏
អរគុណក្រុមហ៊ុនសម្រស់ធម្មជាតិ ជួយឧបត្ថម្ភធំ សម្រាប់ភាពយន្តប្រវត្តិសាស្រ្ត១នេះ អរគុណក្រុមហ៊ុនទាំងអស់ដែលបានជួយសហការ🙏 PARK VILLA 💙 សំបូរណ៍មានជ័យ 💙 bee rice 💙សាលាអន្តរជាតិ វើលដ៏កម្ពុជា 💙 Agribee Cambodia Plc 💙 L192 💙 Wine Time 💙
អរគុណយុវជនក្រៅប្រព័ន្ធ/សមាគមរួមគ្នាអភិវឌ្ឍន៍ដើម្បីសន្តិភាព និងកម្មវិធី១ម៉ោងដើម្បីសង្គមជាតិ ដែលបានគាំទ្រការងារនេះ🙏 »។
ដូច្នេះយើងមានតែរង់ចាំតាមដានទាំងអស់គ្នាតែប៉ុណ្ណោះថា តើសាច់រឿងស្តែងពីសង្គម និងវិបត្តិបច្ចុបន្ននេះមានអត្ថន័យបែបណា និងជក់ចិត្តយ៉ាងម៉េច ដោយការចាក់បញ្ចាំង ឬបង្ហោះជាផ្លូវការនឹងធ្វើការប្រកាសជូនដំណឹងជាបន្តបន្ទាប់នាពេលខាងមុខ៕
អត្ថបទ៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក