ប្រជាជនមីយ៉ាន់ម៉ាន៖​ «យើងខ្ញុំជាពលរដ្ឋមីយ៉ាន់ម៉ា ពុំយល់ស្របនឹងស្ថានភាពបច្ចុប្បន្នទេ»

កាលពីថ្ងៃចន្ទ ​ទី ០១ ​ខែកុម្ភៈ ឆ្នាំ ២០២១ នេះ​កងទ័ពមីយ៉ាន់ម៉ាបានប្រកាសភាពអាសន្ន​ និងបាននិយាយថាខ្លួនបានឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលជាន់ខ្ពស់ លោកស្រី អង់សាន​ ស៊ូជី​ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដោយចោទប្រកាន់ថាគណបក្សនេះ បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតថ្ងៃទី ៨ ខែវិច្ឆិកា ជាការ“ ការលួចបន្លំសន្លឹកឆ្នោត” ។

Fn 2021 02 02 13 35 25 4

ក្រោយការចាប់ខ្លួនលោកស្រី ស៊ូជី យោធាបានប្រកាស «ដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយឆ្នាំ» ព្រមទាំងផ្ទេរអំណាចគ្រប់យ៉ាងទៅឱ្យលោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង ហើយបានសន្យាថានឹងរៀបចំការបោះឆ្នោតដ៏យុត្តិធម៌មួយ បន្ទាប់ពីការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន។ ហើយអនុប្រធានាធិបតីមីយ៉ាន់ម៉ាលោក យូ ម្យីនត៍ ស្វេ (U Myint Swe) ដែលត្រូវបានយោធាតែងតាំងបង្រ្គប់កិច្ចជាប្រធានាធិបតីស្តីទី ទើបតែបានថ្លែងថា លោកចាត់ទុកការឡើងគ្រប់គ្រងអំណាចរបស់យោធា ជាទង្វើត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ ហើយលោកគាំទ្រពេញទំហឹង។

Fn 2021 02 02 13 35 25 3

Fn 2021 02 02 13 35 25 2

តែបើតាមមតិភាគច្រើនរាប់ប្រជាជនមីយ៉ាន់ម៉ាទាំងក្នុង​ និងក្រៅប្រទេស ស្តែងឱ្យដឹងថាគ្មាននរណាពេញចិត្តនឹងការធ្វើរដ្ឋប្រហារនេះឡើយ ​ហើយក៏បានប្រជាជនជាច្រើនបានធ្វើការបាតុកម្មទាមទារោ្យដោះលែង​ អ្នកស្រី​​ អស់សាន  ស៊ូជី ផងដែរ។ ​ដោយក្នុងនោះក៏មានគណនីហ្វេសប៊ុកមួយបានចេញមុខធ្វើការប្រកាសនឹងការមិនយល់ស្របពីស្ថានភាពបច្ចុប្បន្នទៀតផង។

តាមរយៈគណនីហ្វេសប៊ុក​ Yeng Chheangly បានឱ្យដឹងថា៖ «​ " យើងខ្ញុំជាពលរដ្ឋមីយ៉ាន់ម៉ា ពុំយល់ស្របនឹងស្ថានភាពបច្ចុប្បន្នទេ។ ហើយយើងខ្ញុំសូមស្នើទៅថ្នាក់ដឹងនាំកំពូលៗលើលោក។ អង្គការសហប្រជាជាតិ និងប្រព័ន្ធផ្សព្វផ្សាយសកល សូមអ្នកជួយប្រទេសយើង មេដឹកនាំយើង ពីទង្វើដ៏ជូរជាតិនេះ។

យើងខ្ញុំចង់ឲ្យប្រទេសយើងមានលទ្ធិប្រជាធិប្បតេយ្យ និងអភិវឌ្ឍដូចប្រទេសជិតខាងយើងដែរ។

Myanmar Protesters Residing In Japan Hold Photos Of Aung San Suu Kyi As They Rally Against Myanmar's Military After Seizing Power From A Democratically Elected Civilian Government And Arresting Its Leader Aung San Suu Kyi, In Tokyo

Covvvvvv

#សូមជួយសង្គ្រោះមីយ៉ាន់ម៉ា

យើងខ្ញុំជាពលរដ្ឋមីយ៉ាន់ម៉ា ចង់ឲ្យពិភពលោកដឹងពីអ្វីដែលកំពុងតែកើតឡើង មុននឹង Wifi ទាំងអស់លើផ្ទៃប្រទេសត្រូវគេកាត់ផ្តាច់។

គេបានផ្តាច់បណ្តាញប្រព័ន្ធផ្សព្វផ្សាយ មានទូរស័ព្ទ ទូរទស្សន៍ រួចរាល់ហើយ ដើម្បីទប់ស្កាត់កុំឲ្យពួកយើងផ្សាយដំណឹងនេះទៅកាន់ពិភពលោក។

ជាថ្មីម្តងទៀត ក្នុងទស្សវត្ស២០២១ ប្រវត្តិសាស្ត្រហាក់ជាន់ដាន ដូចអំឡុងទស្សវត្ស១៩៨៨។

ជនរួមជាតិ រួមឈាម យើងមិនគួរឲ្យវាកើតឡើងម្តងទៀតទេ។ អ្នកទាំងអស់គ្នាអើយ សូមជួយពួកយើង ដោយចែករំលែករឿងរ៉ាងដែលកំពុងកើតមានក្នុងប្រទេសមីយ៉ាន់ម៉ា។

ជួយពួកយើងផង!

យោធារបានឃុំខ្លួនមេដឹងនាំជាប់ឆ្នោត មន្ត្រីរដ្ឋាភិបាលស្របច្បាប់ មេដឹងនាំបក្ស និងសកម្មជននយោបាយមួយចំនួន នៅក្នុងប្រទេសយើង។ ហើយឥឡូវប៉ុស្តិ៍ទូរទស្សន៍ជាតិ ត្រូវបានកាត់ផ្តាច់ទាំងស្រុងពីបណ្តាញជាតិ និងសកល។

មេដឹងនាំលទ្ធិប្រជាធិប្បតេយ្យទាំងឡាយអើយ សូមអ្នកជួយពួកយើងផង! "

Myanmar Military

“We as the citizens of Myanmar do not agree with the current situation and would like to request the world leaders. UN and the world media, please help our country- our leaders- our people - from this bitter acts. We want democracy and want our country to develop as our neighbouring countries.

#SaveMyanmar”

“We , Myanmar citizens need the world to know what's happening in Myanmar right now before our wifis are cut off.

They already cut off TVs broadcasting lines, phone services in order to prevent us reaching to the world.

Again in 2021! History is about to be repeated like in 1988. We couldn't let it happen again,guys, please help us in spreading what's happening in Myanmar 🙏🏻🇲🇲

Help us.

Military has detained our elected democratic government,party leaders and political activists in Myanmar.Now,national television channels and phone services are cut out nationwide.

Help us,world leading democracy #helpus

#SaveMyanmar

#Save #Myanmar 🇲🇲

#Save #Burma 🇲🇲

#We #need #democracy!!!

#Help #us #and #support #our #Leader, #Aung #San #Suu #Kyi #government!!!

#crd” ​»។