ប្រសិនបើចង់សម្រេចកិច្ចធំ អ្នកដាច់ខាតត្រូវរើសប្រពន្ធឱ្យត្រូវ!
លោក Warren Buffett បានលើកឡើងថា ៖ ការសម្រេចចិត្តដ៏សំខាន់ក្នុងឆាកជីវិតគឺ ការជ្រើសរើសមនុស្សបែបណារៀបការជាមួយ! ប្រសិនបើអ្នកជ្រើសរើសដៃគូជីវិតខុស អ្នកនឹងត្រូវខាតបង់ច្រើនណាស់ មិនមែនត្រឹមតែបញ្ហាលុយកាក់ប៉ុណ្ណោះទេ។
ប្រសិនបើអាចអ្នករកបានខាងក្រោម ៦ ចំណុចនេះ ទោះក្រក៏មានក្លាយជាមានបានដែរ។
១. នៅពេលដែលអ្នកក្រ នាងសុខចិត្តរៀបការជាមួយអ្នក។
២. នៅពេលដែលអ្នកបរាជ័យមុខជំនួញ នាងមិនចាកឆ្ងាយពីអ្នក។
៣. នៅពេលដែលឪពុកម្តាយអ្នកឈឺ នាងបំពេញកត្តញូជំនួសអ្នក។
៤. នៅពេលដែលអ្នកមកផ្ទះយប់ជ្រៅ នាងព្រមអង្គុយចាំបើកទ្វារឱ្យអ្នក។
៥. នៅពេលដែលអ្នកដកដង្ហើមធំ នាងជួយលើកទឹកចិត្តអ្នក។
៦. នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ នាងតែងតែទុករបស់ណាដែលល្អឱ្យអ្នក។
តើអ្នករកបានប្រពន្ធល្អហើយឬនៅ?
បកប្រែ សុខ គឹមទៀវ