កាក់ FengShui តែងតែត្រូវបានគេកត់សម្គាល់ជានិមិត្តរូបនៃភាពរុងរឿង និងការកើនឡើងទ្រព្យសម្បត្តិ។ នៅថ្ងៃនេះយើងធ្វើការតេស្ត ដោយឲ្យអ្នកអានជ្រើសរើសកាក់មួយ ដែលអ្នកពេញចិត្ត ហើយអាចបង្ហាញពីអ្វីដែលរង់ចាំអ្នកនៅថ្ងៃអនាគត ពាក់ព័ន្ធនឹងកត្តាផ្នែកហិរញ្ញវត្ថុ៖
កាក់ទី ១
ពេលវេលាមាសប្រាក់បានរត់មករកអ្នកហើយ មកតបស្នងនូវការខិតខំប្រឹងប្រែងទាំងឡាយរបស់អ្នកកន្លងមក។ លើសពីនេះអ្នកនឹងទទួលបានឱកាសថ្មីណាមួយ ដែលអាចជួយឲ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើងជាងមុន។
កាក់ទី ២
ធាតុផ្សំនៃភាពជោគជ័យរបស់អ្នក គឺផ្អែកលើកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីមនុស្សដែលអ្នកជ្រើសរើសត្រឹមត្រូវ។ ជាងនេះក៏ពឹងផ្អែកលើសមត្ថភាពនៃការសន្ទនា និងការបញ្ចុះបញ្ចូលដែលជាអំណោយទានពីធម្មជាតិរបស់អ្នក។ វាជាពេលវេលាល្អបំផុតសម្រាប់អ្នក ក្នុងការវិនិយោគទៅលើអ្វីមួយ ឬរបស់មានតម្លៃណាមួយ។
កាក់ទី ៣
មានភាគរយខ្ពស់ដែលអ្នកនឹងទទួលបាននូវអំណោយមិនបានរំពឹងទុក ឬប្រាក់ចំណេញលើការងារ ឬរបររកស៊ីណាមួយ ដែលពុំបានគិតទុកជាមុន។ ពេលនេះក៏ជាពេលវេលាល្អសម្រាប់អ្នកក្នុងការរៀបចំផែនការជីវិតវែងឆ្ងាយផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក