ជីវិតមួយនេះលាយឡំទាំងភាពសប្បាយរីករាយ កើតទុក្ខ មានគ្របរសជាតិ តែក្នុងជីវិតអាពាហ៍ពិពាហ៍គូស្វាមីភរិយាត្រូវតែឆ្លងកាត់ជាមួយគ្នា ហើយឈរលើគោលដៅរួមគឺដើម្បីឲ្យគ្រួសារមួយនោះមានក្តីសុខ និងមានភាពថ្កុំថ្កើងកាន់តែខ្ពស់តាមដែលអាចធ្វើទៅបាន។
ប្តីពូកែរក ក៏ទាមទារឲ្យប្រពន្ធពូកែខាងទុកដាក់ដូចគ្នា ហើយ ៣ ចំណុចនេះដែលនារីជាភរិយាគួរតែមាន នោះមិនយូរមិនឆាប់គ្រួសារនឹងមានបានជាក់ជាមិនខាន៖
១) ចេះគណនាខ្ទង់ចំណូលចំណាយច្បាស់លាស់
មិនថាតែប្តី ឬប្រពន្ធ មិនមែនតែពូកែរកលុយបានច្រើនម្យ៉ាងអាចមានបាននោះទេ លុះត្រាតែអ្នកពូកែខាងសន្សំ។ ជាធម្មជាតិរបស់មនុស្ស មនុស្សស្រីគឺពូកែសន្សំបានល្អជាងមនុស្សប្រុស បែបនេះជាភរិយា ប្រសិនអាចចេះពីវិធីគ្រប់គ្រងចំណូលចំណាយច្បាស់លាស់ នោះជាច្រើនល្អបំផុត។
ជាងនេះនរណាក៏ដឹងដែរថាមនុស្សស្រីចូលចិត្ត Shopping ឬទិញទំនិញញឹកញាប់បំផុត ប៉ុន្តែបើនាងដឹងពីអ្វីដែលគួរទិញ អ្វីដែលមិនគួរទិញ ហើយទិញតាមខ្ទង់ចំណូលច្បាស់លាស់ នោះក៏ជារឿងដែលធ្វើឲ្យស្វាមីមានអារម្មណ៍សុខស្រួលចិត្តផងដែរ។
២) ចិត្តស្មោះត្រង់
ក្រៅពីទម្លាប់នៃការសន្សំ ក៏ទាមទារឲ្យភរិយាមានបេះដូងស្អាតល្អ មិនមានចិត្តវៀចវេរទៅបុរសដទៃក្រៅពីស្វាមីរបស់ខ្លួនផងដែរ។ ជាទូទៅនារីដើរតួយ៉ាងសំខាន់ ក្នុងការបំផុសក្តីស្រលាញ់ និងការយកចិត្តទុកដាក់ក្នុងគ្រួសារ បែបនេះប្រសិនធ្វើឲ្យគ្រួសារមានក្តីសុខ បុរសជាប្តីមិនមានអារម្មណ៍ប្រច័ណ្ឌអ្វីជាដើម នោះក៏របររកស៊ីវាកាន់តែឡើងទៅតាមនោះដែរ។
៣) ការគិតវិជ្ជមាន និងឧស្សាហ៍ញញឹម
គ្មានមនុស្សប្រុសណាចង់ឃើញប្រពន្ធខ្លួនឯងមុខមិនស្រស់នោះទេ បែបនេះមានរឿងអ្វីតិចតួច កុំបន្ថែមសម្ពាធដល់បុរសជាស្វាមីខ្លាំងពេក។ ជាឧទាហរណ៍ពេលប្តីមកពីធ្វើការហត់ ពេលមកដល់ផ្ទះឃើញប្រពន្ធចេះតែមុខមិនស្រស់ នោះក៏ធ្វើឲ្យប្តីនឿយហត់បន្ថែមមួយកម្រិតទៀតដែរ។ ចូរឧស្សាហ៍ញញឹមឲ្យបានច្រើន ហើយគិតអ្វីដែលវិជ្ជមាន អាចនាំរឿងល្អចូរគ្រួសារ។ ភាពសុទិដ្ឋិនិយមបែបនេះ ក៏នឹងជាកត្តាបង្កើនទ្រព្យឆាប់រហ័សផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក