នរណា​ធ្វើ​ឲ្យ​ថូផ្កា​បែក? ជ្រើសរើស​ចម្លើយ​មួយ​អាច​បង្ហាញ​ពី​ចរិតលក្ខណៈ​របស់​អ្នក​បាន

នេះ​ជា​ការ​តេស្ត​ថ្មី​មួយ​ផ្សេង​ទៀត ដោយ​ឆ្លងកាត់​ការ​ជ្រើសរើស​ចម្លើយ​តាម​រយៈ​ការ​វិភាគ​មើល​ថា តើ​ក្នុង​តួ​អង្គ​ទាំង ៤ ខាង​លើ នរណា​មួយ (A,B,C ឬ D) ដែល​ជា​អ្នក​ធ្វើ​ឲ្យ​ធ្លាក់​ថូ​ផ្កា​បែក?

ការ​ជ្រើសរើស​ចម្លើយ​មួយ​របស់​អ្នក អាច​បង្ហាញ​ពី​អត្តចរិត​ឬ​ចរិតលក្ខណៈ​របស់​អ្នក​ពី​កំណើត​បាន។ ធ្វើ​ការ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖ (បញ្ជាក់​ថា អត្ថបទ​នេះ​ពុំ​បាន​បង្ហាញ​ចម្លើយ​ថា​នរណា​ជា​អ្នក​ធ្វើ​ឲ្យ​ធ្លាក់​ថូ​ផ្កា​ពិត​ប្រាកដ​ទេ តែ​គ្រាន់​ជា​ការ​បង្ហាញ​អំពី​ការ​វិភាគ​នៃ​ចរិត​លក្ខណៈ​របស់​អ្នក​តែ​ប៉ុណ្ណោះ)

១) តួ​អង្គ A

1

ប្រសិន​អ្នក​ជ្រើសរើស​តួ​អង្គ A ជា​អ្នក​ធ្វើ​ឲ្យ​ធ្លាក់​ថូផ្កា​បែក​ នោះ​មាន​ន័យ​ថា អ្វីៗ​ក្នុង​ការ​គិត​របស់​អ្នក​គឺ​មាន​តែ​ពណ៌​ស​ឬ​ខ្មៅ ដោយ​គ្មាន​ពណ៌​ប្រផេះ​ចូល​មក​លាយឡំ​ទេ។

តាម​រូបភាព​យើង​ឃើញ​ថា​ក្មេង​ប្រុស​នោះ ហាក់​កំពុង​បង្ហាញ​ពី​ភាព​សោកស្ដាយ ដូច​ជា​បង្ហាញ​ថា​ខ្លួន​បាន​បង្ក​កំហុស ហើយ​អ្នក​ឯ​ទៀត​ក៏​កំពុង​ចោទ​ប្រកាន់​មក​លើ​គេ​ថែម​ទៀត។ ការ​ជ្រើសរើស​នេះ អាច​សន្មត​បាន​ថា អ្នក​ជា​មនុស្ស​មាន​ហេតុផល​ឬ​ការ​គិត​បែប Logic ​ខ្ពស់។

២) តួ​អង្គ B

2

បើ​អ្នក​មើល​ទៅ​តួ​អង្គ B ឲ្យ​កាន់​តែ​ច្បាស់ គឺ​នាង​ហាក់​ដូច​ជា​មាន​អារម្មណ៍​រីករាយ​មិន​ខ្វល់ខ្វាយ​អ្វី​នោះ​ទេ។ ប្រសិន​អ្នក​ជ្រើសរើស​តួ​អង្គ​នេះ មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ឲ្យ​តម្លៃ​លើ​របស់របរ​ណា​មួយ ហើយ​ជីវិត​របស់​អ្នក​គឺ​រស់នៅ​ក្នុង​សភាព​ធូរស្រាល ដោយ​គ្មាន​ការ​ដាក់​សម្ពាធ​អ្វី​ខ្លាំង​ឡើយ។

៣) តួ​អង្គ C

4

ប្រសិន​អ្នក​ជ្រើសរើស​ក្មេង​ប្រុស​នេះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ថូផ្កា​ដែល​បែក មាន​ន័យ​ថា​អ្នក​គឺ​ជា​មនុស្ស​ដែល​ធ្វើ​អ្វី​ដោយ​ល្អិតល្អន់​បំផុត ហើយ​មិនមែន​សុទ្ធ​តែ​ការ​ជឿ​លើក​ដំបូង​ជា​ការ​សម្រេច​ចម្លើយ​របស់​អ្នក​ទេ ពោល​គឺ​ការ​សង្ស័យ​តែងតែ​មាន​ប្រយោជន៍​ចំពោះ​អ្នក។

បើ​យើង​មើល​ទៅ​ក្មេង​ប្រុស​នោះ គេ​ប្រៀប​ដូច​ជា​មាន​អ្វី​លាក់បាំង​នៅ​ក្នុង​ហោប៉ៅ ហើយ​ការ​សើច​របស់​គេ​ប្រៀប​បាន​ដូច​ជា​ការ​សើច​ចំអក ដែល​មើល​ទៅ​គេ​ពិត​ជា​គួរ​ឲ្យ​សង្ស័យ​ខ្លាំង​ណាស់។ ប្រសិន​អ្នក​ជ្រើសរើស​តួអង្គ​នេះ មាន​ន័យ​ថា គ្រប់​យ៉ាង​ដែល​បាន​ឃើញ ពេល​ខ្លះ​វា​មិន​ដូច​ជា​ការ​គិត​ទាំង​ស្រុង​ទេ។

៤) តួ​អង្គ D

3

ប្រសិន​អ្នក​ជ្រើសរើស​ក្មេង​ស្រី​តួ​អង្គ D នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ប្រើប្រាស់​អារម្មណ៍​ខ្ពស់ ហើយ​ឆាប់​ទទួល​រង​សម្ពាធ និង​មាន​អារម្មណ៍​ថា​មាន​កំហុស​នៅ​មុខ​ស្ថានភាព​ជួប​ប្រទះ​ណា​មួយ ហើយ​វា​គឺ​ជា​ចំណុច​ដែល​រំខាន​ជីវិត​អ្នក​បំផុត។ នៅ​ពេល​ជួប​ហេតុការណ៍​លំបាក​ឬ​គួរ​ឲ្យ​ខ្លាច​ណា​មួយ អ្នក​ចាំ​បាច់​ត្រូវ​ការ​មនុស្ស​ចាំ​ការពារ ចាំ​លើក​ទឹក​ចិត្ត​ជា​ចម្បង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក