មួយ​ណា​ជា​ទម្រង់​តួ​ខ្លួន​របស់​អ្នក? ជ្រើសរើស​មួយ​ដើម្បី​ដឹង​ពី​អត្តចរិត​ពិត​ពី​កំណើត

ទម្រង់​តួ​ខ្លួន​ទាំង ៤ ដូច​បង្ហាញ​ក្នុង​រូប គឺ​ជា​ទម្រង់​តួ​ខ្លួន​ដែល​ពេញ​និយម​បំផុត ហើយ​ជឿ​ថា​មនុស្ស ៩០ ភាគរយ​ប្រាកដ​ជា​មាន​មួយ​ក្នុង​ចំណោម​នោះ។

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្ត្រ គេ​ក៏​អាច​សិក្សា​ដឹង​ពី​អត្តចរិត​ពី​កំណើត​របស់​នរណា​ម្នាក់​បាន ដោយ​ត្រឹម​អង្កេត​មើល​នូវ​ទម្រង់​តួ​ខ្លួន​បែប​នោះ។ តើ​អ្នក​ស្ថិត​នៅ​ប្រភេទ​ទី​ប៉ុន្មាន តោះ​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖

Bv

១) ទម្រង់​តួ​ខ្លួន​រាង​ផ្លែ​ប៉ោម

អ្នក​ដែល​មាន​តួ​ខ្លួន​បែប​នេះ គឺ​រមែង​មាន​ភាព​ជា​អ្នក​ដឹកនាំ​ពី​កំណើត ហើយ​ធ្វើការ​សម្រេច​ចិត្ត​អ្វី​គឺ​រហ័ស ឯករាជ្យ និង​ធ្វើ​ដោយ​មាន​ទំនួល​ខុស​ត្រូវ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ពួក​គេ​មាន​ទម្លាប់​អាក្រក់​តែ​មួយ​គត់ គឺ​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​ដែន​កំណត់ ប្រសិន​បាន​ធ្វើ​ការ​ហើយ គឺ​ធ្វើ​លែង​ដឹង​សោរ៍​អាទិត្យ ហើយ​បើ​បាន​ញុាំ​របស់​ឆ្ងាញ់​អ្វី​មួយ​ហើយ ក៏​ញុាំ​មិន​ដក​មាត់​ដែរ។

២) ទម្រង់​តួ​ខ្លួន​រាង​ផ្លែ​សារី

ជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ហើយ​ឆាប់​ចុះ​សម្រុង​ក្នុង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ណាស់។ លើស​ពី​នេះ​ពួក​គេ​ក៏​ជា​មនុស្ស​ដែល​ធ្វើ​រឿង​អ្វី​មួយ ដាក់​មនោសញ្ចេតនា​និង​អារម្មណ៍​ខ្ពស់​បំផុត។

៣) ទម្រង់​តួ​ខ្លួន​រាង​ចតុកោណ

អ្នក​ស្ថិត​នៅ​ប្រភេទ​ទី​បី​នេះ​ត្រូវ​បាន​គេ​ស្គាល់​ជា​ប្រភេទ​មនុស្ស​ស្ងៀមស្ងាត់ មាន​ទំនោរ​ទៅ​ខាង​សិល្បៈ​និង​វិទ្យាសាស្រ្ត។ ពេល​ខ្លះ​យើង​មើល​ពី​សំបក​ក្រៅ​ថា​ពួក​គេ​មិន​សូវ​ហ៊ាន​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង តែ​ធាតុ​ពិត​ទៅ​មនុស្ស​ប្រភេទ​នេះ​ចូលចិត្ត​ការ​រស់នៅ​បែប​ឯករាជ្យ​តែ​ឯងៗ​ជាង។

៤) ទម្រង់​តួ​ខ្លួន​រាង​កែវ​ពេលវេលា

ប្រភេទ​នេះ​ជា​មនុស្ស​រីករាយ និង​មាន​ភាព​រួសរាយ​រាក់ទាក់ ហើយ​ពួក​គេ​ប្រសព្វ​ក្នុង​ការ​ទំនាក់ទំនង​ខ្លាំង​ណាស់។ ជាមួយ​អំណោយទាន​ពី​ធម្មជាតិ​បែប​នេះ នាំ​ឲ្យ​ពួក​គេ​អាច​សម្រប​ខ្លួន​បាន​ឆាប់​រហ័ស​ទៅ​គ្រប់​ស្ថានភាព​ណា​មួយ៕

ប្រភព៖ Namatest | ​ប្រែ​សម្រួល៖ ក្នុង​ស្រុក