ដើម្បីឲ្យការលក់របស់អ្នកនៅលើបណ្តាញសង្គមទទួលបានផលខ្ពស់ ជាទូទៅអ្នករមែងស្វែងរកគំនិតថ្មីៗ និងប្លែកពីគេ ហើយអាចទាញចំណាប់អារម្មណ៍បានឆាប់រហ័ស។
ជាក់ស្តែង Concept ថ្មីនិងអស់សំណើចមួយនៅក្នុងប្រទេសថៃ ដែលកើតចេញពីនារីលក់ Online ម្នាក់ បានប្រើប្រាស់ការគេងរបស់ប្តី មកច្នៃធ្វើជាទីតាំងទុកលខោអាវនិងថតបង្ហោះ ហើយជ្រុងបែបនោះវាបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។
គណនីលក់ឈ្មោះ Jo's Online Shoppe បានប្រើប្រាស់ការគេងរបស់ប្តី មកធ្វើជាទម្រង់ម៉ូដែល ដើម្បីមានលបង្ហាញទំនិញថ្មីៗរបស់នាងទៅកាន់អតិថិជន មានតាំងពីខោអាវ សំពត់ រ៉ូបអ្វីជាដើម៕