ជារឿយៗប្រទេសថៃ និងជនជាតិថៃមួយចំនួន រមែងតែងតែឃើញមានការបង្ហោះរូប និង Design រូបផ្សេងៗបង្ករការយល់ច្រលំវប្បធម៌ខ្មែរថាជារបស់ប្រទេសថៃ ធ្វើឱ្យជនជាតិខ្មែរដែលស្រលាញ់ជាតិ និងស្រលាញ់វប្បធម៌ចេញមកប្រតិកម្មជាខ្លាំងរហូតទាមទារឱ្យថៃចេញមុខសុំទោសកម្ពុជាជាផ្លូវការជាបន្តបន្ទាប់ផងដែរ។
តែហាក់មិនដឹងថាចេតនា ឬអចេតនា ភាគីថៃតែងតែបង្ករការយល់ច្រលំបែបនេះជាបន្តបន្ទាប់ឥតឈប់ឈរ ដោយម្តងនេះខាងថៃបានយករឿងដ៏ល្បីរបស់ខ្លនគឺរឿង Nakee ដាក់ក្នុងកម្មវិធីមើលរឿងបរទេសដ៏ល្បីល្បាញគឺ Netflix តែរូប Poster រឿងនេះបែរជា Design ជារូបប្រាសាទអង្គរវត្តខ្មែរនៅពីក្រោយទៅវិញ ធ្វើឱ្យមហាជនសម្តែងក្តីហួសចិត្ត និងខឹងសម្បារជាខ្លាំង ជាពិសេសគឺអ្នក Designer ដ៏ល្បីមួយរូប។
តាមរយៈគណនីហ្វេសប៊ុក Mithona Juner ដែលជា Designer ម្នាក់ និងធ្លាប់លេចមុខក្នុងការរចនាឈុតក្រៅរបស់ Hero ក្នុងហ្គេម Mobile Legend មួយរូបផងនោះ បានចេញមុខមកប្រតិកម្មថា៖ «ពេលខ្លះសឹងមិនជឿថា Netflix មាន designer ខ្សោយចំណេះដឹងមកធ្វើការធំប៉ុណ្ណាណីចឹងសោះ 😌 ចឹងគិតៗទៅ ឯងជា designer គ្មានសញ្ញាប័ត្រក៏ធ្វើនៅហ្នឹងបានដែរណ៎ បើមើលទៅគេមិនខ្វល់អីច្រើនផង អោយតែចេះកាត់រូប 😌😌 (ច្រលំរឺបន្លំ ប្រាប់ត្រង់ៗមក មែនល្ងង់មិនចេះគិតទេ អាឈឹមសៀម)
#ហេតុអីខ្ញុំមិនជឿការបកស្រាយថាច្រលំ :
- Designer អត់បើកគ្រាប់ភ្នែកមើលពាក្យនៅខាងក្រោមរូបទេ ពេលធ្វើ Researchទាក់ទងនិងសំណង់បុរាណអស្ចារ្យមួយ? (Google and Pinterest will have Title below)
- មុននឹងចូលទៅ save រូបមួយអោយបានច្បាស់យកមកប្រើប្រាស់ ក្នុង poster, Designer ចាំបាច់ចូលទៅក្នុង link ដើម្បី save រូបមកក្នុងគុណភាពច្បាស់ ពេលចូលទៅ ភាគច្រើនជាអត្ថបទ ក្នុងនោះប្រាកដណាស់នឹងមានសំណេរសរសេរថា Angkor Wat from Cambodia ហើយ, យក designer ខ្វាក់ភ្នែកមកធ្វើការ ?
- Photographer រឺ Researcher បោះតែរូបអោយ designer ធ្វើ អត់ប្រាប់ថាប្រាសាទអី.?
- តើការទទួលសិទ្ធិផ្សាយសាច់រឿងក្នុង Netflix មានសិទ្ធិកែទម្រង់ artwork របស់រឿងគេដែរ ?
- បើសិនមានសិទ្ធិកែ poster, ចឹងពេលធ្វើហើយ អត់ឆ្លង ខាងម្ចាស់រឿងទេ Upload យក? ចុះបើរឿង Nakee ដាក់ Poster រឿង Avenger ក៏បានដែរចឹង ?
- ទម្រង់ប្រាសាទ ភ្នំរូង និង អង្គរ ខុសគ្នាឆ្ងាយណាស់ ។
សរុបមកវិញ កុំច្រលំច្រើនពេក ប្រជាជនប្រទេសនេះមិនមែនក្របីទេវើយ ។ »។
យើងសង្ឃឹមថាខាងភាគីថៃនឹងចេញមុខមកបកស្រាយ និងកែតម្រូវនូវបញ្ហានេះឱ្យបានឆាប់រហ័សចៀសវាងការច្រលំវប្បធម៌គ្នាជាបាយបិណ្ធ និងបាយបាត្រ ដែលអាចនាំឱ្យក្មេងជំនាន់ក្រោយហាក់មានមន្ទិលសង្ស័យផងដែរ៕
អត្ថបទប្រភពពី៖ Mithona Juner
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក