ជឿថាធ្លាប់មានអ្នកជួបច្រើន ជាពិសេសអ្នកឧស្សាហ៍ទទួលទានពងទា នៅពេលដែលគោះដាក់ចាន ពេលខ្លះឃើញឈាមពណ៌ក្រហមមួយឆ្នូតធ្លាក់លាយឡំមក ហើយភាគច្រើនប្រហែលជាអ្នកបោះវាចោលច្រើនជាងទុក។
តើវាគឺជាអ្វីទៅ ហើយប៉ះពាល់ដល់គុណភាពស៊ុត ឬសុខភាពរបស់យើងដែលជាអ្នកទទួលទានដែរឬទេ?
តាមពិតទៅថាមិនថាតែពងមាន់ ឬពងទាទេ នៅពេលអ្នកវាយបំបែកចូលចាន គឺប្រាកដជាអាចជួបរឿងមួយនោះ។
ស្នាមឈាមក្រហមដែលធ្លាក់មកនោះ ពុំមែនជាការបង្ហាញថាស៊ុតមានគុណភាពមិនល្អអ្វីនោះទេ ផ្ទុយទៅវិញវាគ្រាន់តែជាការដាច់សរសៃឈាមតូចមួយនៅក្នុងអូវែរបស់មេមាន់តែប៉ុណ្ណោះ។
មូលហេតុនៃការដាច់សរសៃឈាមនេះសោត ក៏ដោយសារតែអាយុរបស់មេមាន់នោះចាស់ជ្រុល ឬអាចថាដោយសាររបបអាហាររបស់វា។
តាមអ្នកជំនាញណែនាំថា បើអ្នកគិតថាស្នាមក្រហមនោះវាទើសភ្នែក ក៏យកស្លាបព្រាឬចុងចង្កឹះឆ្កឹះវាចេញទៅ ហើយអាចយកស៊ុតនោះទៅចៀន ឬបរិភោគអ្វីជាធម្មតា និងមិនប៉ះពាល់សុខភាពអ្វីទេ៕
ប្រភព៖ Khoevadep | ប្រែសម្រួល៖ ក្នុងស្រុក