បច្ចុប្បន្ននៅក្នុងប្រទេសយើងមានផ្លែឈើជាច្រើនប្រភេទទុកឱ្យជ្រើសរើសទទួលទានស្ទើរតែគ្រប់រដូវកាល។ ក៏ប៉ុន្តែលោកអ្នកប្រហែលជាមិនទាន់ជ្រាបទេថាសកម្មភាពលូកដៃចាប់យកផ្លែឈើមួយប្រភេទៗមកទទួលទាននោះធ្វើឱ្យ អ្នកដទៃគេអាចទស្សន៍ទាយដឹងពីអត្តចរិតរបស់លោកអ្នកបាន។ ប្រសិនបើចង់ជ្រាបច្បាស់ពីការចំណូលចិត្តទទួលទានទៅលើផ្លែឈើប្រភេទណាមួយអាចបង្ហាញពីអត្តចរិតរបស់ លោកអ្នកនោះ សូមអានខ្លឹមសារទស្សន៍ទាយតាមលំដាប់លំដោយដូចខាងក្រោម៖
ផ្លែមង្ឃត
អ្នកចូលចិត្តទទួលទានផ្លែឈើប្រភេទនេះ អាចទស្សន៍ទាយបានថាអ្នកជាមនុស្សគួរឱ្យស្រឡាញ់រ៉ូមេទិកពូកកែគិត ស្រមើស្រមៃ និងមានមន្តស្នេហ៍ ។ ជាអ្នកមានចិត្ត គំនិតស្រស់ស្រាយមានការអត់ធ្មត់ទន់ភ្លន់សុភាពរាបសាយកចិត្តទុកដាក់ទៅលើសុខភាពរាងកាយ និងសម្លឹងមើលពិភពលោកក្នុងផ្លូវល្អជានិច្ច ។ មនុស្សនេះបើទៅជិតនរណាហើយរមែងទទួលបានការស្វាគមន៍ស្ទើរតែគ្រប់ មនុស្ស ។ ជាមនុស្សមានបំណងល្អយកចិត្តទុកដាក់ជាមួយអ្នកនៅជុំវិញកាយមានប្រាជ្ញាឈ្លាសវៃ រហ័សរហួន និងពូកែធ្វើការងារ ។ ជាមនុស្សចេះអត់ធ្មត់រង់ចាំសង្វាក់ និងឱកាសល្អហុចឱ្យប្រសិនបើបានធ្វើជាទីប្រឹក្សានឹង
បានល្អ ។ ចូលចិត្តសិក្សាស្វែងយល់នូវអ្វីដែលថ្មីស៊ីជម្រៅតែបង្កប់ទៅដោយអាថ៌កំបាំងបន្តិច ។ រាល់ពេលប្រឈមជាមួយហេតុការណ៍ចំពោះមុខមនុស្សនេះសម្តែងទឹកមុខញញឹមជានិច្ច ព្រោះគេមានការជឿជាក់លើសមត្ថភាពខ្លួនឯង ។ ចំណែកអារម្មណ៍ប្រែប្រួលវិញមនុស្សនេះតែងរក្សាទុកនៅក្នុងចិត្តដែលស្ថានភាពបែបនេះ ពេលមាននរណាម្នាក់ធ្លុះឱ្យធ្លាយ វានឹងផ្ទុះចេញគ្មានអ្វីអាច ទប់បានឡើយ ។ ជាមនុស្សមិនសូវទម្លាយអាថ៌កំបាំងរបស់ខ្លួនឱ្យអ្នកដទៃដឹងបានដោយងាយៗឡើយ ។
ផ្លែក្រូច
ចំណែកអ្នកចូលចិត្តទទួលទានផ្លែឈើអម្បូរកួចវិញ អាចធ្វើឱ្យយើងដឹងបានថា ជាអ្នកមានចរិតទន់ភ្លន់ស្រស់ស្រាយ ។ ជាមនុស្សមានសន្តានចិត្តល្អមិនសម្លឹងពិភព លោកក្នុងផ្លូវអាក្រក់មានទំនាក់ទំនងល្អជាមួយមនុស្សទូទៅនិងចូលចិត្តជួយសង្គ្រោះចំពោះអ្នកទន់ខ្សោយជាងខ្លួន ។ ជាមនុស្សចូលចិត្តសាងភាពស្និទ្ធស្នាល ព្រោះពេលបានជជែកជាមួយអ្នកដទៃពុំមាននរណាចង់ដើរចេញពីគេសោះឡើយ ។ជាអ្នកដើរទាន់ហេតុការណ៍មិនស្លឹកស្រពន់ ទម្រន់ ស្ទាក់ បើនរណាបាននៅក្បែរនឹងទទួលបានភាពកក់ក្តៅ ។ ពិតមែនតែមនុស្សនេះចូលចិត្តសេរីភាពលើសអ្វីៗទាំងអស់ក្ដី តែចំណុចដែលអាក្រក់នោះ គឺមានត្រចៀកស្រាល ឆាប់ជឿពាក្យអ្នកដទៃ ហើយអ្វីដែលកាន់តែអាក្រក់ទៀតនោះ គេចងគំនិតជាមួយរឿងស្នេហាពិអតីតកាលមិនព្រម
បំភ្លេចចោលទៀតផង ។ ដោយសារហេតុផលនេះហើយទើបមនុស្សនេះមិនសូវរក្សាភាពពិតប្រាកដជាមួយនរណាម្នាក់នោះ ។
ផ្លែទុរេន
រីឯអ្នកចូលចិត្តផ្លែឈើប្រភេទទុរេនវិញ អាចបង្ហាញឱ្យថា ជាមនុស្សដែលមានអារម្មណ៍ស្រស់ស្រាយចូលចិត្ត ញិកញ៉ក់លេងសើចមិនកញ្ចុបកញ្ចាវ។ ជាមនុស្សមានចរិត កំប្លុកកំប្លែងមិនចេះស្រពាប់ស្រពោនដូចជាកូនក្មេង ។ ចំណុចទាក់ទាញរបស់គេ គឺមានឫកពារសុភាពទន់ភ្លន់រាបសា រ៉ូមេនទិក និងផ្តល់ភាពកក់ក្តៅដល់មនុស្សនៅជុំវិញកាយ ។ ជាមនុស្សសម្លឹងមើលពិភពលោកក្នុងផ្លូវល្អមានប្រាជ្ញាឈ្លាសវៃគួរឱ្យស្រឡាញ់រាប់អាន ។ ក៏ប៉ុន្តែប្រសិនបើនិយាយពីរបស់ប្រើប្រាស់វិញមនុស្សនេះមិនដែលដើរក្រោយនរណានោះឡើយ ។ ទោះជាយ៉ាងណាក្តីក៏នៅមានចំណុច អាក្រក់ខ្លះៗទៀត ដូចជាចូលចិត្តគិតច្រើន និងត្រូវការឱ្យអ្នក ដទៃគេយកចិត្តយកថ្លើមទៀតផង៕
ប្រភព៖ Khmer Horoscope