នៅក្នុងរូបភាពមួយសន្លឹកនេះ មានលាយឡំនូវរូបភាពជាច្រើនបញ្ចូលគ្នា ហើយការដែលអ្នកចាប់អារម្មណ៍លើរូបភាពណាមួយមុនគេ នោះក៏អាចបង្ហាញពីកម្រិតនៃភាពវាងវៃរបស់អ្នកបានដែរ។
សូមធ្វើការសម្លឹងមើលរូបភាពដូចបង្ហាញ ហើយផ្ទៀងផ្ទាត់ចម្លើយជាមួយគ្នានៅខាងក្រោម៖
១) ប្រសិនអ្នកមើលឃើញទម្រង់មុខមនុស្សស្រី
ជាមនុស្សដែលដោយពោរពេញដោយវិចារណញ្ញាណ ហើយជាទូទៅអ្នកដឹងច្បាស់ពីអ្វីដែលត្រូវធ្វើ តែរឿងខ្លះពិបាកនឹងពន្យល់ទៅខាងក្រៅខ្លាំងណាស់។ រាល់បញ្ហាដែលកើតឡើង មិនថាកើតឡើងដោយចៃដន្យ ក៏អ្នកអាចដោះស្រាយបាន ដោយអ្នកពុំដែលរុញរានឹងបញ្ហាទាំងនោះឡើយ។
មួយផ្សេងទៀតប្រសិនថ្ងៃណាមួយអ្នកដើរផ្លូវខុស ក៏អ្នកមិនមានការសោកស្តាយអ្វីដែរ ព្រោះអ្នកក្លាហាននឹងការត្រលប់ថយក្រោយ។ បែបនេះហើយទើបពេលខ្លះអ្នកដទៃគេមើលពីក្រៅមក មិនងាយយល់ពីអ្នកឡើយ តែធាតុពិតនៃការគិតគ្រប់យ៉ាងគឺអ្នកបានគិតដោយល្អិតល្អន់រួចរាល់អស់ហើយ។
២) ប្រសិនអ្នកមើលផ្កាមួយថូ
ជាមនុស្សដែលមានគំនិតវិភាគ ដែលនាំឲ្យការគិតខ្លះអ្នកពិបាកនឹងធ្វើការសម្រេចចិត្តមែនទែន។ អ្នកមិនជឿជាក់លើរឿងអ្វីដែលងាយនោះទេ ហេតុនេះហើយទើបអ្នកព្យាយាមលម្អិតនិងសម្រាយវាឲ្យបានស៊ីជម្រៅបំផុត ហើយលទ្ធផលដែលអ្នកទទួលបានមកវិញ ក៏ដូចអ្វីដែលរំពឹងទុកដែរ។
អ្វីដែលជាបញ្ហាសម្រាប់មនុស្សប្រភេទទីពីរនេះ គឺមិនងាយនឹងផ្លាស់ប្តូរគោលដៅទេ បើជំហានដំបូងដាក់គោលដៅបែបណាហើយ ក៏នឹងដើរដល់ផ្លូវនោះរហូតដល់ទីបញ្ចប់។ ប៉ុន្តែជាទូទៅមុនការបោះជំហាននីមួយៗអ្នកបានគិតច្បាស់លាស់ណាស់ អ៊ីចឹងមិនងាយនឹងខុសទេ។
៣) ប្រសិនអ្នកមើលឃើញផ្លែប៉ោម
ជាមនុស្សពិសេសដែលមានតុល្យភាព ក្នុងការគ្រប់គ្រងផ្លូវចិត្ត ផ្លូវអារម្មណ៍។ អ្នកអាចរាប់ថាជាទីប្រឹក្សាដ៏ល្អមួយ ដែលមនុស្សជាច្រើនទន្ទឹងរង់ចាំស្តាប់យោបល់ពីអ្នក និងគាំទ្រគំនិតរបស់អ្នក។ អ្វីដែលពិបាកនោះ ប្រភេទមនុស្សចុងក្រោយនេះ ប្រសិនពេលត្រូវការយោបល់ពីអ្នកដទៃវិញ គឺមិនសូវមានមនុស្សមកក្បែរខ្លួនទេ ហើយមានអារម្មណ៍ថារាងឯកាបន្តិចដែរ៕
ប្រភព៖ Namatest | ប្រែសម្រួល៖ ក្នុងស្រុក