នៅឆ្នាំ ២០២១ នេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នឹងប្រារព្ធឡើងនៅចន្លោះថ្ងៃទី ១១ ដល់ ១៤ កុម្ភៈ ដែលខុសពីឆ្នាំមុនធ្វើឡើងនៅកំឡុងចុងខែមករា។ មុនរយៈពេល ១-២ សប្តាហ៍ គេសង្កេតឃើញបងប្អូនយើងដែលមានកាត់ខ្សែស្រឡាយចិន រមែងធ្វើការបោសសម្អាតរៀបចំផ្ទះ ឬខ្លះគេនិយមធ្វើនៅ "ថ្ងៃសែនដកជើងធូប"។
នៅថ្ងៃនោះក្រៅពីការបោសសម្អាតផ្ទះ គេក៏មានបិទនៅក្រដាសតុបតែងលម្អ ដាក់គោម និងរៀបចំដាក់ផ្កាអង្គារសិល្ប៍អ្វីជាដើម។ ពាក់ព័ន្ធនឹងក្រដាសស្អិតដែលគេនិយមបិទជាប់ជញ្ជាំងឬក្លោងទ្វារផ្ទះ ក៏ជឿថាមានបងប្អូនយើងមួយចំនួនពុំទាន់បានដឹងពីអត្ថន័យរបស់វានៅឡើយ ពោលគឺត្រឹមដឹងថា បិទទៅដើម្បីទទួលបានលាភសំណាង ហើយជាការពិតគ្រប់ន័យទាំងអស់សុទ្ធតែជាភាពវិជ្ជមាន។
យ៉ាងណាមិញដើម្បីបកស្រាយឲ្យស៊ីជម្រៅទៅតាមអត្ថន័យនីមួយៗ គណនីហ្វេសប៊ុក Long Kuang ក៏បានចែករំលែកនូវអត្ថន័យនៃតួអក្សរនីមួយៗដូចបង្ហាញក្នុងរូបខាងក្រោម៖
ប្រភពរូបភាព ៖ Long Kuang