នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ ជឿថារមែងមានការគិតនិងចំណង់ចំណូលចិត្តខុសពីគ្នា អ្នកខ្លះទៅចូលចិត្តលេងសើចច្រើន ខ្លះចូលចិត្តភាពស្ងប់ស្ងាត់អ្វីជាដើម។
តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងគ្រាន់តែឲ្យអ្នកជ្រើសរើសនូវរូបភាពស្លឹកឈើ ១ ក្នុងចំណោមរូបភាពទាំង ៤ ហើយអាចបង្ហាញច្បាស់ពីចរិតលក្ខណៈរបស់អ្នកនៅក្នុងទំនាក់ទំនងស្នេហាបាន។ តោះទៅផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖
ស្លឹកឈើទី ១
ជាប្រភេទមនុស្សដែលមានគោលដៅច្បាស់លាស់ក្នុងរឿងរ៉ាវស្នេហា ហើយស្មោះត្រង់ទៅកាន់ដៃគូរបស់ពួកគេខ្លាំងណាស់។ ប្រសិនអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនរណាម្នាក់ហើយ អ្នកនឹងដាក់ចិត្តព្រមធ្វើគ្រប់យ៉ាងដើម្បីគេ ដោយមិនស្ទាក់ស្ទើរនោះឡើយ។
ស្លឹកឈើទី ២
ជាមនុស្សដែលស្រលាញ់ការមានសេរីភាព ដោយជាទូទៅនៅពេលអ្នកធ្លាក់ចូលក្នុងអន្លង់ស្នេហ៍ជាមួយនរណាម្នាក់ហើយ អ្នកមិនសូវចេះបង្ហាញអារម្មណ៍ចំៗឬពិតប្រាកដរយៈពេលយូរទេ ព្រោះអ្នកតែងតែខ្លាចនឹងធ្លាក់ចូលទៅក្នុងរឿងអ្វីមួយដែលពិបាកនឹងដកចិត្តមិនរួម។
ស្លឹកឈើទី ៣
ជាមនុស្សដែលស្រលាញ់នរណាម្នាក់ គឺដាក់ចិត្តដាក់កាយឲ្យគេអស់ហើយ បើទោះបីជាមើលឃើញចំណុចមិនល្អមួយចំនួនរបស់គេក៏ដោយ។ សាមញ្ញទៅអ្នកអាចបត់បែននិងសម្របតាមគេបានច្រើន ប៉ុន្តែមនុស្សប្រភេទនេះក៏ត្រូវបានណែនាំឲ្យគួរថែរក្សាខ្លួនឯង និងរៀនស្រលាញ់ខ្លួនឯងឲ្យបានច្រើនផង។
ស្លឹកឈើទី ៤
ជាមនុស្សដែលមានសុទិដ្ឋិនិយមនិងរ៉ូមែនទិក។ ក្តីស្រលាញ់របស់អ្នកទៅលើនរណាម្នាក់គឺពោរពេញ ដោយភាពបរិសុទ្ធ ហើយគ្រប់ទង្វើ គ្រប់ពាក្យសម្តី គឺពោរពេញដោយភាពផ្អែមល្ហែម និងរ៉ូមែនទិកជាទីបំផុត៕
ប្រភព៖ Namatest | ប្រែសម្រួល៖ ក្នុងស្រុក