១០ សន្លឹក​ចាក់​ចំ​ចរិត​មនុស្ស​មួយ​ចំនួន​ក្នុង​សង្គម និង​អ្នក​ដែល​គិត​ឃើញ​តែ “អវិជ្ជមាន”

នៅ​ក្នុង​ពិភពលោក​យើង​នេះ មាន​មនុស្ស​ចរិត​ផ្សេង​ពី​គ្នា​គ្រប់​បែប​សណ្ឋាន ខ្លះ​ដែល​គិត​ឃើញ​តែ​វិជ្ជមាន​ទៅ ក៏​មើល​តែ​ឃើញ​រឿង​ល្អ ហើយ​បើ​ខ្លះ​ទៀត​គិត​ឃើញ​តែ អវិជ្ជមាន ក៏​ចេះ​តែ​ទើស​រឿង​នេះ​រឿង​នោះ និង​មិន​ងាយ​ពេញ​ចិត្ត​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​របស់​ពួក​គេ​ឡើយ។

មាន​រឿងរ៉ាវ​ជា​ច្រើន​ទៀត​ដែល​យើង​រមែង​ជួប​នៅ​នឹង​ភ្នែក​ពិតៗ ហើយ​វា​ជា​បទពិសោធន៍​ដែល​អ្នក​គួរ​ជៀសវាង។ តាម​រូបភាព​ជា​ច្រើន​សន្លឹក​ពី​គេហទំព័រ Success Pictures បាន​បង្ហាញ​នូវ​អត្ថន័យ​នៃ​មនុស្ស​មួយ​ចំនួន​ក្នុង​លោក​បច្ចុប្បន្ន និង​សារ​បំផុស​ទឹក​ចិត្ត​ខ្លះ​ដែល​អ្នក​គួរ​ស្វែងយល់៖

១) អ្នក​ខ្លះ​ធ្វើ​បុណ្យ​យក​មុខ ធ្វើ​ដោយ​មាន​ចេតនា ដើម្បី​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​ជា​មនុស្ស​ល្អ

1

២) គ្រប់​ទង្វើ​ល្អៗ​របស់​អ្នក នឹង​ទទួល​បាន​ការ​ត្រលប់​មក​វិញ​ដោយ​មធ្យោបាយ​ឬ​ផ្លូវ​ណា​មួយ​នៅ​ពេល​ខាង​មុខ

2

៣) ភាព​ជោគជ័យ​ពេល​ខ្លះ​មិន​អាច​មើល​ឃើញ​នៅ​នឹង​មុខ ឬ​ត្រឹម​រយៈ​ពេល​ខ្លី​នោះ​ទេ

3

៤) មនុស្ស​ខ្លះ​ធ្វើ​ដូច​ជា​ចិត្ត​ល្អ​ចង់​ជួយ​​យើង​ណាស់ តែ​ការ​ពិត​គេ​បន់​ឲ្យ​តែ​យើង​ដួល

4

៥) អ្នក​មិន​អាច​ដឹងច្បាស់​ពី​ទុក្ខ​លំបាក​របស់​នរណា​ម្នាក់​បាន​ទេ ប្រសិន​អ្នក​ពុំ​មែន​ជា​គេ

5

៦) មនុស្ស​បរាជ័យ​គិត​ឃើញ​តែ​ភាព​បរាជ័យ មនុស្ស​ជោគជ័យ​រមែង​យក​ឈ្នះ​ភាព​បរាជ័យ

6

៧) វា​មិន​សំខាន់​លើ​ធនធាន​ដែល​អ្នក​មាន តែ​សំខាន់​លើ​ភាព​ឆ្លាតវៃ​និង​របៀប​ដែល​អ្នក​ប្រើប្រាស់

7

៨) មនុស្ស​មាន ២ ប្រភេទ មួយ​មាន​ចំណេះ​តែ​មិន​ឲ្យ​តម្លៃ​មនុស្ស ពីរ​មាន​ចំណេះ​តែ​អាច​ជួយ​មនុស្ស

8

៩) កាន់​តែ​យល់​ដឹង អ្នក​កាន់​តែ​និយាយ​តិច

៩

១០) ស្នេហា​ពេល​ខ្លះ​យើង​យល់​ពី​គេ​តែ​ម្ខាង តែ​អ្នក​ម្ខាង​ទៀត​គេ​មិន​យល់​ពី​យើង​ទេ ត្រូវ​ចាំ​ថា​ការ​ឈឺ​ចាប់​រមែង​មាន​ដូច​គ្នា៕

10