ជាការពិតក្នុងពិភពលោកយើងនេះ ជីវិតកាលនៅកុមារភាពគឺរមែងឆ្លងកាត់នូវការបង្កើតរឿងហួសចិត្តជាច្រើន ហើយនៅពេលយើងវាមកគិតឡើងវិញនៅពេលនេះ ក៏អស់សំណើចនឹងខ្លួនឯងម្តងម្កាលដែរ។
តាមបណ្តុំរូបភាពពីប្រភពគេហទំព័រក្រៅស្រុក យើងសម្រង់មកចែករំលែកបងប្អូននូវរូបភាពអស់សំណើច ១០ សន្លឹក ដែលជាទូទៅមានតែក្មេងៗទេគិតចេញថាអាចធ្វើបែបហ្នឹងបាន៖
១) គ្រែមានមិនចេះតិចក្នុងផ្ទះ តែចូលចិត្តមកផ្តុំគេងជុំគ្នា
២) ក្មេងតូចអាយុ ២ ឆ្នាំ ច្នៃប្រើប្រាស់ខោមកតុបតែងខ្លួននៅថ្ងៃ Halloween
៣) របៀបរបបគេងរបស់កូនប្រុសខ្ញុំ
៤) ស្រមើស្រមៃលើសហើយកូន យកដីសមកគូខ្នើយហើយទម្រេតខ្លួនគេងធ្វើមិនដឹង
៥) ខំរកស្មានតែបាត់កូនទៅណា ហើយឥឡូវមកមើលនៅទីនេះសោះ
៦) អង្គុយមើលទូរទស្សន៍ទេ តែបន្លាចគេមួយផ្ទះអស់ហើយ
៧) របៀបបងស្រីតូចអាយុ ២ ឆ្នាំកន្លះលួងប្អូនគេឲ្យគេង
៨) អង្គុយមើលថេបប្លែតធម្មតាម៉េចស្ទាវ
៩) កន្លែងលាក់ពួនដ៏ល្អបំផុត
១០) មានអាងទឹកត្រឹមត្រូវអត់ចេះទេ ស្រលាញ់តែធុងទឹកហ្នឹង៕