ជ្រើសរើសប្រភេទអាវយឺតសំណព្វចិត្តមួយ អាចបង្ហាញច្បាស់ៗពីឧបនិស្ស័យរបស់អ្នកពីកំណើត

លើកនេះយើងមកទស្សន៍ទាយពីលក្ខណៈអាវយឺតដៃខ្លីដែលបច្ចុប្បន្ននេះសុភាពស្រ្តី ជាពិសេសក្រុមយុវវ័យ កំពុងតែពេញនិយមពាក់ជាមួយខោកូរ៉េ ឬខោខូវប៊យនោះវាបង្ហាញឱ្យឃើញពីឧបនិស្ស័យរបស់អ្នកបានពាក់វាដូចខាងក្រោមនេះ៖

អាវយឺតមានរូបតុក្កតា

1

ជាមនុស្សមានអារម្មណ៍ល្អមិនសូវស្គាល់ពាក្យថាពិបាកចិត្ត ព្រោះតែមនុស្សនេះចូល ចិត្តសម្លឹងមើលពិភពលោកក្នុងផ្លូវល្អរហូតដល់ពេលខ្លះមើលឃើញល្អជ្រុលពេកនាំឱ្យទៅជាមានទុក្ខមកដាក់កាយទៀតផង។ ដូច្នេះគួរមានស្មារតីប្រុងប្រយ័ត្នបន្តិចក្នុងរឿងនេះ។

អាវយឺតមានផ្កា

2

អាចបញ្ជាក់បានថា ជាមនុស្សចូលចិត្តរឿងសម្ផស្ស ស្រស់ស្អាតសំបូរគំនិតផ្តួចផ្តើមល្អៗនិងមានការជឿជាក់លើខ្លួនឯង។ ប្រសិនបើមាននរណាម្នាក់ប្រគល់ការងារឱ្យធ្វើ មនុស្សនេះនឹងចំណាយអស់កម្លាំងកាយព្យាយាមធ្វើអស់ពីសមត្ថភាព ដើម្បីឱ្យការ ងារប្រកបដោយលទ្ធផលល្អបំផុត។

អាវយឺតហួសសម័យ

3

ប្រសិនបើមើលឱ្យកាន់តែជ្រៅបន្តិចគេនឹងឃើញថា មនុស្សនេះមានចរិតដូចជាកូនក្មេង ដែលយើងអាចពោលបានថា គេចូលចិត្តអួតអាងធ្វើបែបណាឱ្យលេចធ្លោជាងគេមានការជឿជាក់លើខ្លួនឯងហ៊ានគិតហ៊ានធ្វើ ក៏ប៉ុន្តែមិនចូលចិត្តស្ថិតនៅក្រោមគំនាបណាមួយនោះទេ។

អាវយឺតមានរូបលោហ្គាផ្សេងៗ

4

ជាមនុស្សចូលចិត្តសប្បាយរីករាយ ដូច្នេះអ្នកនៅជុំវិញមនុស្សនេះនឹងមានតែស្នាម ញញឹមមិនសោកសៅ។ ក៏ប៉ុន្តែនៅមានចំណុចមិនល្អផងដែរ ព្រោះមនុស្សនេះមានចិត្តក្តៅដូចភ្លើង ពោលគឺរឿងតូចអាចក្លាយទៅជាធំបានងាយបំផុត។

អាវយឺតមានតួអក្សរ

5

ប្រសិនបើមើលពីសម្បកក្រៅគេឃើញថា មនុស្សនេះមានចរិតសុភាពរាបសា។ ក៏ប៉ុន្តែប្រសិនបើសម្រាប់អ្នកបានស្គាល់មនុស្សនេះច្បាស់វិញនោះគេនឹងដឹងថា គេជាមនុស្សចូលចិត្តលេងសើចច្រើន ពូកែវោហាររីករាយស្រស់ស្រាយ និងមិនចូលចិត្តកេងយកប្រៀបលើនរណាម្នាក់នោះទេ។ ផ្ទុយទៅវិញមនុស្សនេះបែរជាងាយរងនឹងការ យកប្រៀបពីអ្នកដទៃ ដោយសារមនុស្សនេះមានចិត្តទន់ជ្រាយឆាប់ជឿនិងអាណិតអ្នកដទៃនោះឯង។

អាវយឺតមានក្បូរក្បាច់

6

ជាមនុស្សមានចំណូលចិត្តទៅលើការងារប្រភេទ ប្រើគំនិតផ្តួចផ្តើមថ្នៃប្រឌិតដែលមានសណ្ឋានមិនចម្លងតាមអ្នកដទៃ។ ជាមនុស្សដែលប្រកាន់ខ្ជាប់នូវគំនិតល្អៗមានទឹកចិត្ត ចេះជួយសង្គ្រោះអ្នកដទៃដែលបាត់បង់ឱកាសជាងខ្លួន។ ជាមនុស្សមានភាពស្មោះត្រង់គ្មានល្បិចកលពិសពុលបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ។ ទន្ទឹមនឹងចំណុចល្អៗនេះក៏នៅ មានចំណុចអាក្រក់ខ្លះដែរ ព្រោះពេលខ្លះគេមានអារម្មណ៍ឆេវ ឆាវដោយមិនស្តាប់ហេតុផល ហើយក៏មិនចូលចិត្តការនិន្ទាឈ្នានីស ព្រមទាំងមនុស្សចូលចិត្តដើរខ្សែលើទៀតផង។