កាន់​តែ​ខ្ពស់ កាន់តែត្រូវ​ព្យាយាម​ជៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស ៣ ប្រភេទ​នេះ

កាន់​តែ​ឡើង​ខ្ពស់ អ្នក​កាន់​តែ​ត្រូវ​ប្រយ័ត្ន​នៅ​មនុស្ស​ជុំវិញ​ខ្លួន ព្រោះ​ពួក​គេ​តែងតែ​ចាំ​មើល​នូវ​ទង្វើ​របស់​អ្នក ហើយ​គ្មាន​នរណា​ដែល​រស់នៅ​ដោយ​មិន​ទទួល​ការ​បៀតបៀន​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​នោះ​ទេ។

មិន​ថា​តែ​អ្នក​ឡើង​តំណែង ឬ​ទទួល​បាន​លាភ​ធំ​អ្វី​មួយ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង និង​គ្មាន​ការ​ពឹង​ពាក់​អ្នក​ដទៃ តែ​អ្នក​ត្រូវ​ចាំ​ថា​ការ​សេពគប់​ទៅ​ពេល​បន្ទាប់ អ្នក​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន​ជាមួយ​មនុស្ស ៣ ប្រភេទ​នេះ ដែល​អាច​នាំ​ផល​អាក្រក់​ដល់​អ្នក​បាន៖

១) មនុស្ស​មុខ ២

1

នៅ​មុខ​អ្នក​និយាយ​ល្អ នៅ​ក្រោយ​ខ្នង​អ្នក​និយាយ​ដើម​ឈ្ងុយ មនុស្ស​ប្រភេទ​នេះ​អ្នក​មិន​គួរ​រាប់អាន​ទុក​ជា​មនុស្ស​ជំនិត​ទៅ​ថ្ងៃ​មុខ​នោះ​ទេ។

ប្រសិន​អ្នក​មាន​រឿង​អ្វី​ទៅ​ចែករំលែក​ដល់​ត្រចៀក​ពួក​គេ នោះ​អ្នក​នឹង​អាសាបង់​ធំ​ទៅ​ថ្ងៃ​មុខ ហើយ​រឿង​ឬ​បញ្ហា​ទាំង​អស់​ប្រាកដ​ជា​សាយភាយ​ទៅ​ដល់​ត្រចៀក​មនុស្ស​ដទៃ​ទៀត​ជាក់​ជា​មិន​ខាន។

២) មនុស្ស​ដែល​មើល​ឃើញ​តែ​ប្រយោជន៍

2

អ្នក​ខ្លះ​សម្លឹង​ការ​រាប់អាន​យើង ដោយសារ​ឃើញ​យើ​មាន​ប្រយោជន៍​អាច​ជួយ​ទំនុកបម្រុង​ឬ​ដោះស្រាយ​បញ្ហា​ពួក​គេ​បាន លុះ​ពេល​ផុត​ទុក្ខ​បែរ​ខ្នង​ធ្វើ​លែង​ស្គាល់​យើង​ក៏​មាន។

មនុស្ស​ប្រភេទ​នេះ​ក៏​អ្នក​ត្រូវ​ជៀសវាង​ដែរ ហើយ​កុំ​ចំណាយ​ពេល​ឥត​ប្រយោជន៍ ជាមួយ​មនុស្ស​ដែល​មើល​ឃើញ​តែ​សុខ តែ​មិន​ឃើញ​ទុក្ខ។

៣) មនុស្ស​ដែល​រង់ចាំ​សំណាង​ធ្លាក់​ពី​លើ​មេឃ

Giving Money

អ្នក​ខ្លះ​ខ្ជិល​ច្រអូស មិន​ខិតខំ​ប្រឹងប្រែង ហើយ​រង់ចាំ​តែ​សំណាង​ធ្លាក់​ពី​លើ​មេឃ។ ក្នុង​ពិភព​លោក​យើង​នេះ គ្មាន​ទេ​លុយ ដែល​បាន​មក​ដោយ​មិន​ឆ្លង​កាត់​ការ​ខិតខំ​ប្រឹងប្រែង ផ្ទុយ​ទៅ​វិញ​បើ​អ្នក​នោះ​ឧស្សាហ៍​ព្យាយាម ស្មោះត្រង់​នឹង​ការងារ គឺ​ប្រាកដ​ជា​ទទួល​បាន​លាភ​ធំ​មក​វិញ​ជា​មិន​ខាន។

ហេតុផល​ដែល​អ្នក​មិន​គួរ​រាប់​អាន​មនុស្ស​ប្រភេទ​នេះ ព្រោះ​ពួក​គេ​រមែង​គិត​ពី​គំនិត​អវិជ្ជមាន ដែល​មិន​សូវ​មើល​ឃើញ​អ្វី​ដែល​ធំ​ទូលាយ​នោះ​ឡើយ អ៊ីចឹង​កុំ​ឲ្យ​ខ្លួន​ឯង​ផ្លាស់ប្តូរ​ទៅ​របៀប​ហ្នឹង​ដែរ បើ​ជៀស​បាន​គួរ​តែ​ជៀស​ទៅ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក