តើអ្នកជឿលើផ្លូវចិត្តខាងក្នុងដែរឬទេ? ពេលខ្លះនៅពេលជួបបញ្ហាអ្វីមួយ អ្នកពិបាកនឹងគិតរកដំណោះស្រាយខ្លាំងណាស់ ប៉ុន្តែសុខៗវាក៏មានអារម្មណ៍អ្វីមួយដែលផុសចេញពីក្នុងខ្លួនមកប្រាប់អ្នកឲ្យធ្វើបែបនេះ ធ្វើបែបនោះ ហើយមនុស្សភាគច្រើនគឺឲ្យតម្លៃទៅលើអារម្មណ៍ដែលបំផុសចេញមកនោះខ្ពស់បំផុត។
តាមការតេស្តបែបវិទ្យាសាស្រ្ត ការជ្រើសរើសរូបភាពផ្កា ១ ក្នុងចំណោមផ្កាទាំង ៦ អាចបង្ហាញពីអ្វីដែលអារម្មណ៍ខាងក្នុងរបស់អ្នកចង់ប្រាប់ទៅកាន់អ្នកឲ្យមានការផ្លាស់ប្តូរ៖
រូបភាពផ្កាទី ១
អ្នកគួរតែឈប់ខ្ជះខ្ជាយពេលវេលាជាមួយមនុស្សឬរបស់អ្វីមួយដែលមិននឹងអ្នកតទៅទៀត ហើយសូមយកចិត្តទុកដាក់ទៅលើអ្វីដែលជាក់លាក់ជាមួយអ្នកពិតប្រាកដ ជាពិសេសគឺមនុស្សដែលគេបារម្ភនិងស្រលាញ់អ្នក ដើម្បីបន្តដំណើរជីវិតទៅមុខ។ សូមឈប់ព្យាយាមផ្គាប់ចិត្តអ្នកនៅជុំវិញខ្លួន រហូតដល់ថ្នាក់ធ្វើឲ្យខ្លួនឯងលែងជាខ្លួនឯង និងបាត់បង់ក្តីសុខ។
រូបភាពផ្កាទី ២
សូមរីករាយជាមួយភាពស្ងៀមស្ងាត់និងបន្ថែមការយកចិត្តទុកដាក់សម្រាប់ខ្លួនឯងឲ្យបានច្រើន ហើយសូមប្រើប្រាស់ពេលវេលាសម្រាប់ខ្លួនឯងជាអាទិភាព ដើម្បីស្វះស្វែងរកអ្វីដែលថ្មីក្នុងដំណើរជីវិតដ៏វែងឆ្ងាយមួយនេះ។
រូបភាពផ្កាទី ៣
អ្នកតែងតែជាមនុស្សដែលមមាញឹកនឹងការងារ ហើយមានគោលជំហររឹងមាំខ្លាំងណាស់ ពោលមិនមែនជាមនុស្សដែលខ្ជិលច្រអូសនោះទេ។ ការជ្រើសរើសរូបភាពផ្កាទី ៣ នេះ ចង់ប្រាប់ឲ្យអ្នកមានពេលវេលាសម្រាកខ្លះ ប៉ុន្តែនៅតែផ្តោតលើអត្តសញ្ញាណនៃការងារមួយនោះ ហើយត្រូវតែទទួលយកនិងពេញចិត្តនូវផលដែលសម្រេចបានពីការខិតខំប្រឹងប្រែងរបស់អ្នក។
រូបភាពផ្កាទី ៤
កុំស្រមៃខ្ពស់ពេក ប៉ុន្តែសូមដាក់គោលដៅ និងខិតខំលើការងារអ្វីមួយឲ្យបានច្បាស់លាស់ នោះលទ្ធផលនឹងបានសម្រេចដូចចិត្ត។
រូបភាពផ្កាទី ៥
ការភ័យខ្លាចគឺជាសត្រូវដ៏ធំបំផុតក្នុងជីវិតរបស់អ្នក អ្នកបានអនុញ្ញាតឲ្យបរាជ័យនិងបទពិសោធន៍ដែលធ្លាប់កើតឡើងកាលពីអតីតកាល មកប៉ះពាល់ជីវិតបច្ចុប្បន្នកាលរបស់អ្នក រហូតដល់អ្នកលែងទទួលបានឱកាសថ្មី ដែលពេលខ្លះវាជាឱកាសដែលជួយឲ្យជីវិតអ្នកស្រស់បំព្រង។ សូមដោះលែងខ្លួនឯងចេញពីអតីតកាល ហើយរកហេតុផលដើម្បីចាប់ផ្តើមនៅការបោះជំហានថ្មី។
រូបភាពផ្កាទី ៦
អ្នកជាមនុស្សដែលសប្បុរសធម៌ខ្លាំងណាស់ ហើយអ្នករមែងទទួលបានក្តីសុខនៅពេលឃើញមនុស្សជុំវិញខ្លួនសប្បាយចិត្តនិងជោគជ័យ។ ប៉ុន្តែជួនខ្លះអ្នកបានភ្លេចស្រលាញ់ខ្លួនឯង បែបនេះសូមចាំថាមុនអាចជួយអ្នកដទៃបាន អ្នកត្រូវជួយឲ្យខ្លួនឯងឲ្យបានឈានដល់ចំណុចដ៏សមប្រកបមួយសិន៕
ប្រភព៖ Namatest | ប្រែសម្រួល៖ ក្នុងស្រុក