ទម្លាប់​អាក្រក់ ៤ ដែល​មនុស្ស​ភាគ​ច្រើន​ធ្វើ​ខុស​ក្នុង​បង្គន់ ពេល​នេះ​ត្រូវ​ប្រញាប់​កែ​ជា​បន្ទាន់!

យោង​តាម​របាយការណ៍​ចុងក្រោយ​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព គេ​សង្កេត​ឃើញ​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ទៅ​ក្នុង​ខ្លួន​ប្រាណ​របស់​មនុស្ស មិនមែន​ដោយសារ​តែ​កត្តា​ចំណី​អាហារ កត្តា​អាកាសធាតុ​ទាំង​ស្រុង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ទម្លាប់​អាក្រក់ ៤ ​ក្នុង​ការ​ប្រើប្រាស់​បង្គន់ ក៏​អាច​ជះ​ឥទ្ធិពល​ផង​ដែរ។

១) ទម្លាប់​នៃ​ការ​កាច់​ទឹក​ដោយ​មិន​បិទ​គម្រប

1(1)

ក្រុមហ៊ុន​ផលិត​ចាន​បង្គន់​នៅ​ចក្រភព​អង់គ្លេស​មួយ​បាន​ធ្វើ​តេស្ត​បង្ហាញ​ឲ្យ​ឃើញ​ នៅ​ពេល​ដែល​អ្នក​ចុច​កាច់​ទឹក​ដោយ​មិន​បិទ​ចាន​បង្គន់ នោះ​វា​នឹង​សាយភាយ​នូវ​បាក់តេរី​និង​តំណក់​ទឹក​ជា​ច្រើន​ខ្ទាត​ចេញ​មក​បរិយាកាស​ខាង​ក្រៅ។ ចំហាយ​សាយភាយ​នេះ អាច​បង្ក​គ្រោះ.ថ្នាក់​ធ្ងន់ធ្ងរ​ដល់​មនុស្ស ដែល​ជា​បណ្តាល​ឲ្យ​រាករូស ​ក្អក ហើយ​អាច​ឈាន​ដល់​ការ​រលាក​សួត ឬ​ក្រពះ​ទៀត​ផង។

២) កាច់​ទឹក​នៅ​ពេល​អ្នក​កំពុង​អង្គុយ​បន្ទោរបង់

2(3)

ជឿ​ថា​មនុស្ស​ជា​ច្រើន​ទម្លាប់​បែប​ហ្នឹង នៅ​ពេល​កំពុង​អង្គុយ​បន្ទោបង់​គឺ​បាន​កាច់​ទឹក​ដើម្បី​សម្អាត​វា។ អ្នក​សូម​ប្រញាប់​កែប្រែ​ទម្លាប់​នេះ ព្រោះ​ស្រដៀង​នឹង​ការ​បង្ហាញ​ខាង​លើ គឺ​មាន​បាក់តេរី​តូចៗ​រាប់​លាន​ដែល​វា​ហោះ​ចេញ​មក​បរិយាកាស បែប​នេះ​ប្រសិន​អ្នក​កំពុង​អង្គុយ​នៅ​លើ​ចាន​បង្គន់​ស្រាប់​នោះ បាក់តេរី​នឹង​ហោះ​ទៅ​ប៉ះ​ស្បែក​អ្នក​បាន​ឆាប់​រហ័ស​បំផុត។

៣) សម្អាត​បង្គន់​ដោយ​មិន​ប្រើប្រាស់​ស្រោម​ដៃ​និង​ម៉ាស

2(2)

មនុស្ស​ជា​ច្រើន​រំលង​ការ​អនុវត្ត​នេះ ហើយ​នៅ​ពេល​សម្អាត​បង្គន់​ពួក​គេ​ប្រើប្រាស់​ដៃ​ទទេ និង​គ្មាន​ម៉ាស​ការពារ​នោះ​ទេ។ អ្នក​ត្រូវ​ដឹង​ថា បង្គន់ គឺ​ជា​ទីតាំង​កខ្វក់​បំផុត ដែល​យើង​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ។

៤) ហាល​គ្រឿង​ក្នុង នៅ​ក្នុង​បង្គន់

3

នេះ​ក៏​ជា​ទម្លាប់​របស់​មនុស្ស​មួយ​ចំនួន​ដែរ ដែល​ឧស្សាហ៍​យក​ខោ​ក្នុង​ឬ​អាវ​ក្នុង​មក​ហាល​សម្ងួត​ក្នុង​បង្គន់។ ស្រដៀង​នឹង​ការ​បង្ហាញ​ខាង​លើ បាក់តេរី​ដែល​ហោះ​ក្នុង​បរិយាកាស​វា​នឹង​មក​ទំ​នៅ​លើ​គ្រឿង​ក្នុង​ដែល​បាន​ហាល​នោះ ហើយ​ជា​ទូទៅ​ក្លិន​ក្នុង​បង្គន់​វា​មិន​ល្អ​ដូច​នៅ​ខាង​ក្រៅ​ទេ បែប​នេះ​ងាយ​នឹង​ផ្អាប់​ក្លិន​នោះ​ជាប់​លើ​សាច់​ក្រណាត់​ខ្លាំង​បំផុត៕

ប្រភព៖ Phunutoday | ប្រែ​សម្រួល៖ ក្នុង​ស្រុក