ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! ការដែលយើងចេះទទួលស្គាល់ការពិត វាគឺជាសុភមង្គលមួយហើយ

#ទទួលស្គាល់ការពិតជាសុភមង្គលមួយ

នៅពេលអ្នកប្រព្រឹត្តខុស សូមអនុវត្ត ៣ ចំនុចនេះ ៖

១. ត្រូវហ៊ានសារភាព

២. រៀនពីកំហុសទាំងនោះ

៣. កុំប្រព្រឹត្តខុសម្ដងទៀត

136751510_3982981985080564_1971937274875004842_n

បើអ្នកអនុវត្តបាន ខ្ញុំជឿជាក់ថា អ្នកនឹងពើបនូវសេចក្តីសុខសុភមង្គលក្នុងសន្តានចិត្តមិនខាន។ ពិសេស អ្នកពុំមានវិប្បដិសារីលើកំហុសខ្លួនបន្តទៀត។ ដើម្បីទទួលបានសេចក្តីសុខស្ងប់នេះទៀតសោត បើគេដុតភ្លើង ចូរយើងស្រោចទឹក។ បើគេបញ្ឆេះភ្លើងកំហឹងក្នុងសង្គម យើងព្យាយាមស្រោយទឹកផ្សះផ្សា។ ភាពរើសអើសដែលលាក់ខ្លួនយ៉ាងជ្រៅនៅក្នុងចិត្ត ក៏ជាមេក្លោងប្រឆាំងនឹងសុភមង្គលដែរ។

137038096_3980954325283330_489740488611010314_o

ចូរចាំថា មិនមែនឱ្យតែជនជាតិស្បែកសសុទ្ធតែល្អទាំងអស់នោះទេ។ ហើយមិនមែនឱ្យតែជនជាតិស្បែកខ្មៅសុទ្ធតែអាក្រក់ទាំងអស់នោះដែរ។ ប្រទេសណាក៏សុទ្ធតែមានប្រជាពលរដ្ឋល្អ និងអាក្រក់ដូចគ្នា និងសុទ្ធតែមានប្រជាពលរដ្ឋចេះដឹង និងខ្វះខាតចំណដឹងដូចៗគ្នា។

ម៉្លោះហើយ ការមើលមនុស្សប្រកបដោយភាពវិជ្ជមានផុសចេញពីក្នុងសន្តានចិត្ត និងផ្តល់សុភមង្គលដល់ខ្លួនឯងជាក់ជាពុំខានឡើយ។ បើគេក្រយើងឱ្យទាន បើគេឃ្លានយើងឱ្យបាយ បើគេចង់លូតលាស់ឆ្ងាយ យើងឱ្យវិជ្ជា ហើយបើគេរងាយើងឱ្យភាពកក់ក្ដៅ។

138415967_3983206648391431_1137847994899212704_o

---------------------------------------------------

ដកស្រង់ពីសៀវភៅ #បណ្តុំទស្សនៈ_The_Philosophy_Collection

ទំព័រទី៥៤ បោះពុម្ពផ្សាយខែមិថុនា គ.ស.២០២០

និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

#MJQUP #The_Philosophy_Collection #LifeAndHappiness

To grab this collection, please visit every bookstore listed in our below website … https://www.mjquniversitypress.com/.../the-philosophy.../