ដំណើរឆ្ពោះទៅមុខជាមួយដៃគូរដែលអ្នកស្រលាញ់គឺជារឿងដែលមានសុភមង្គលបំផុត តែវាក៏ជាជំហ៊ានដ៏ធំធេងនិងវែងឆ្ងាយដែលអ្នកនិងដៃគួរត្រូវតែរៀបចំនិងរិតចំនងសុផមង្កលមួយនេះអោយយូរអង្វែង។ មានគោលគំនិតសំខាន់ៗមួយចំនួនដែលអ្នកនិងគូស្នេហ៍ត្រូវយកមកពិចារណាប្រសិនបើអ្នកចង់ធ្វើឱ្យជីវិតគូរបស់អ្នកជួបតែសេចក្តីសុខសុភមង្គល។
Bright side ជឿរលើទំនាក់ទំនងស្នេហាហើយយើងចង់ធ្វើឱ្យប្រាកដថាការរស់នៅជាមួយគ្នាជាគូនឹងក្លាយជាបទពិសោធន៍ដ៏ល្អសម្រាប់អ្នក។ នេះគឺជាប្រធានបទមួយចំនួនដែលអ្នកគួរពិភាក្សាជាមួយចំណុចសំខាន់ៗមុនពេលអ្នកចង់ចាប់ផ្តើមកសាងសុភមង្គលជាមួយដៃគូរអ្នក។
1. ក្តីសង្ឃឹមរឺការប្រាថ្នាទៅថ្ងៃអនាគត
នៅពេលដែលអ្នកចង់ចាប់ផ្តើមកសាងសុភមង្គលជាមួយនរណាម្នាក់ អ្នកគប្បីជជែករឿងរឹក្តីសុបិននៅថ្ងៃខាងមុខថាអ្នកចង់បានអី ហើយតើគំនិតដៃគូររបស់អ្នកអាចដូចទៅនឹងអ្វីដែលអ្នកចង់បានដែលរឺទេ? បើទាំងសងខាងមានគំនិតដូចគ្នានោះជីវិតគូរអ្នកនិងជួបតែសេចក្តីសុខ។ ឧទាហរណ៍ដូចជារឿងរៀបការរឺមានកូនជាមួយគ្នាអ្នកគប្បីដាក់កំណត់គោលបំណងអោយជាក់លាក់លាក់បំផុត។
2.កញ្ចប់ថវិកា
ហិរញ្ញវត្ថុជារឿងសំខាន់ណាស់នៅពេលដែលអ្នកចង់មានគ្រួសារផ្ទាល់ខ្លួន។ វាហាក់បីដូចជារឿងតូចតាចក្តីបើនិយាយពីលុយអ្នកត្រូវតែនិយាយគ្នាអោយានច្បាស់លាស់ទៅលើការទុកដាក់ដើម្បីបញ្ជាស់ការបាត់បង់ចំនូលរឺចាយវាយខ្ជះខ្ជាយ។ នេះជារឿងមួយអាខបណ្តាលអោយដៃគូរមានការអាក់អន់និងបាក់ទឹកចិត្តទៅលើដៃគូម្ខាងទៀត។ ចាំបាច់ត្រូវដឹងថាតើអ្នកណាជាអ្នកសន្សំ និងចំណាយរួមគ្នាដូចជាគ្រឿងទេស និងរបស់របរប្រើប្រាស់ក្នុងផ្ទះជាដើម។
3. ទំនួលខុសត្រូវក្នុងគ្រួសារ
អ្នកគប្បីដឹង និងនិយាយគ្នា ជាធម្មតាការស់នៅជុំគ្នារវាងប្តីប្រពន្ធតែងតែមានការចូលរួមមិនថាការងារធ្ងន់ស្រាលយ៉ាងណាក្តី តែចំនុចនេះទោះបីបែបនេះក្តី អ្នកត្រូវចែកឱ្យដាច់ថាអ្នកណាត្រូវធ្វើអី ព្រោះពេលខ្លះអ្នកទាំងពីរក៏មានការហត់នឿយរៀងៗខ្លួន។ ការចែកការងារផ្ទះគ្នាធ្វើជារឿងល្អបំផុត កុំប្រចាំគ្នានាំតែប្រកាន់ការងាររបស់ប្រពន្ធ រឺប្តី។
4. សត្វចិញ្ចឹម
អ្នកគប្បីនិយាយជាមួយដៃគូមុនពេលសម្រចចិត្តចិញ្ចឹមសត្វអ្វីមួយក្នុងផ្ទះ។ អ្នកគួរតែស្វែងយល់ថាតើដៃគូរបស់អ្នកស្រលាញ់សត្វអ្វី កុំឱ្យមានការទើសទាល់ផ្លូវចិត្តរៀងៗខ្លួន។ ប្រសិនបើអ្នកចូលចិត្តសត្វចិញ្ចឹមដូចគ្នានោះមិនមែនជាបញ្ហាអ្វីឡើយ។
5. ភ្ញៀវ
ការរស់នៅជាមួយមនុស្សជាទីស្រឡាញ់ អ្នកក៏ត្រូវការភាពរីករាយជាមួយមិត្តភក្តិដែរ ប៉ុន្តែការជួបជុំគ្នានៅផ្ទះអាស្រ័យលើថាតើអ្នកទាំងពីរចូលចិត្តមិត្តយ៉ាងដូចម្តេច។ អ្នកអាចចរចារ និងសម្របសម្រួលគ្នានៅពេលមានភ្ញៀវមកលេងផ្ទះហើយអ្នកគួរតែយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមក។
6. ការគេង
សូម្បីតែការគេងក៏អ្នកត្រូវសម្រមគ្នាដែរព្រោះអ្នកខ្លះចូលចិត្តគេងបែបងងឹត អ្នកខ្លះទៀតគេងកន្លែងមានភ្លើងរាត្រីជាដើម។ ការគេងដែលមានសុភមង្គលគឺជាការគេងដែលគូស្នេហ៍ពេញចិត្តនៅស្ថានភាពណាមួយដោយពេញចិត្ត។
7. ការរំខាន
គាត់ប្រហែលជាមានគំនិតច្នៃប្រតិដ្ឋខ្លាំងពេកដោយរកកន្លែងថ្មីៗ ហើយនាងអាចរីករាយនូវអ្វីដែលជារបស់នាង។ ពួកគេមានទម្លាប់តិចតួចចំលែកដែលគ្រាន់តែជាផ្នែកនៃបុគ្គលិកលក្ខណៈរបស់គេ ហើយពួកគេមិនមានអ្វីត្រូវព្រួយបារម្ភនោះទេ។
ការផ្លាស់ប្តូរជាមួយគ្នារួមបញ្ចូលទាំងការកែសំរួល និងការសម្របសម្រួលវាជាការប្រសើរក្នុងការចែករំលែកនូវការស្រលាញ់មើលថែដៃគូរបស់អ្នកដើម្បីសុភមង្គលទៅថ្ងៃអនាគត៕
អត្ថបទៈ ចាន់ណា