បានតារានិករទាំង៣នេះជាគូស្នេហ៍ តែបើមិនចេះថែរក្សាទេ អ្នកនឹងស្ដាយក្រោយមួយជីវិតហើយ

អាចបានជួបមនុស្សល្អៗ លុះត្រាតែយើងមានសំណាង មាននិស្ស័យជាមួយនឹងគេដែរ។ តែយ៉ាងណាមិញ មនុស្សដែលស្ថិតក្នុងតារានិករទាំង៣នេះ គឺសុទ្ធតែជាកំពូលមនុស្ស ក៏ជាដៃគូដ៏ល្អផងដែរ បើបានគេជាគូស្នេហ៍ តែបែរជាមិនចេះថែរក្សាឱ្យបានល្អទេនោះ ទៅថ្ងៃមុខ អ្នកប្រាកដជាស្ដាយក្រោយមិនខាន។

១. Taurus (២១ មេសា - ២០ ឧសភា)

412c8085028cf84e0cf62001275f85d5

នៅពេលដែលអ្នកកំណត់គោលដៅ Taurus នឹងរកវិធីធ្វើវាបានល្អបំផុត។ ពួកគេគឺជាសញ្ញានៃជោគជតារាសីដែលទទួលបានជោគជ័យបំផុតនៅក្នុងជីវិត។ Taurus នឹងត្រូវបានតំឡើងឋានៈល្អបំផុតនៅពេលធ្វើការងារ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ កេរ្តិ៍ឈ្មោះ និងទំនួលខុសត្រូវខ្ពស់។

នៅក្នុងសេចក្ដីស្រឡាញ់ Taurus មានផ្នត់គំនិតជាក់ស្តែងណាស់ ចូលចិត្តការស៊ូទ្រាំ និងទីបញ្ចប់។ នៅពេលដែលពួកគេផ្តល់ក្តីស្រឡាញ់ដល់នរណាម្នាក់ ពួកគេនឹងចូលចិត្តការសម្អិតសម្អាងយ៉ាងសកម្មចំពោះដៃគូ។ ទោះយ៉ាងណាជួនកាលរាសីចក្រនេះកើតឡើងដោយសារតែការបាត់បង់ការគ្រប់គ្រង មិនចេះគ្រប់គ្រងលើផ្លូវចិត្ត និងផ្លូវអារម្មណ៍ តែងតែឆាប់មួម៉ៅ ឆាប់ខឹង ជាហេតុនាំឱ្យមានបញ្ហាច្រើន។

ប្រសិនបើដៃគូរបស់អ្នកគឺជា Taurus សូមគោរពពួកគេ និងយល់ពីពួកគេឱ្យបានច្រើន។ ភាពស្មោះត្រង់ដែល Taurus ផ្តល់ឱ្យមនុស្សដែលអ្នកស្រឡាញ់ គឺគ្មានជម្លោះទេ។ ពួកគេនឹងក្លាយជាស្វាមីភរិយាដែលមានចិត្តតែមួយជាមួយនឹងទទួលខុសត្រូវខ្លាំងចំពោះគ្រួសារ។

២. Libra (ថ្ងៃទី ២៣-២៣ ខែកញ្ញា)

6b77581a14d60ffcd8dbe1398b653552

ជាមួយ Libra គ្មានអ្វីអាចប្រៀបធៀបជាមួយគ្រួសារបានទេ។ មិនថាការងាររវល់ប៉ុនណា សម្ពាធច្រើនយ៉ាងណា ក៏ពួកគេនៅតែរកវិធីដើម្បីចំណាយពេលជាមួយគ្រួសារដែរ។

តារានិករនេះសម្បូរទៅដោយមនោសញ្ចេតនា រស់នៅដោយក្តីស្រលាញ់ និងចូលចិត្តទទួលបានក្តីស្រឡាញ់ពីមនុស្សគ្រប់គ្នា។ ពួកគេដឹងពីរបៀបថែរក្សា និងការពារអ្នកដែលនៅជុំវិញពួកគេ។

ប្រសិនបើដៃគូរបស់អ្នកគឺ Libra អ្នកនឹងឃើញថាអ្វីៗនៅក្នុងគ្រួសារពីទំនាក់ទំនងខាងក្នុង និងខាងក្រៅរហូតដល់ការមើលថែកុមារត្រូវបានរៀបចំយ៉ាងល្អដោយ Libra។ Libra កម្របង្ហាញអារម្មណ៍របស់គាត់តាមរយៈពាក្យសម្ដីណាស់ ប៉ុន្តែដោយមើលសកម្មភាពរបស់ពួកគេ អ្នកនឹងដឹងថាតើពួកគេពិតជាស្រឡាញ់ ថ្នាក់ថ្នមអ្នកកម្រិតណា។ ដូច្នេះ ប្រសិនបើអ្នកធ្វើឱ្យបាត់បង់ Libra អ្នកនឹងស្ដាយក្រោយខ្លាំងមិនខានឡើយ។

៣. Pisces (១៩ កុម្ភៈ - ២០ មីនា)

B3abee4bd089d49f5ef0a1fcccf76037

Pisces ជាតារានិករដែលមានភាពវាងវៃ និងមានចិត្តសប្បុរសខ្លាំង។ ពួកគេតែងតែសាទរ និងត្រៀមខ្លួនជួយអ្នកដែលនៅជុំវិញជានិច្ច។ ប៉ុន្តែយ៉ាងណាក្នុងរឿងខ្លះ Pisces ហាក់មានការស្ទាក់ស្ទើរខ្លាំងជាមួយនឹងការសម្រេចចិត្ត ព្រោះមនុស្សនេះ ល្អិតល្អន់ និងមត់ចត់ ទើបមិនងាយនឹងសម្រេចចិត្តអ្វីផ្ដេសផ្ដាសឡើយ។

Pisces មានពីរផ្នែកអាថ៌កំបាំង និងពិបាកយល់។ ក្រៅពីនេះដោយសារពួកគេចង់ឱ្យដៃគូអភិវឌ្ឍបន្ថែម ពួកគេតែងតែជម្រុញ និងរកវិធីដើម្បីធ្វើឱ្យមនុស្សម្នាក់នោះខិតខំធ្វើការ និងកាន់តែល្អឥតខ្ចោះ។ ចំណុចនេះ អាចនឹងធ្វើឱ្យដៃគូរបស់អ្នកមានអារម្មណ៍ថាមានសម្ពាធតិច ឬច្រើន។ មនុស្សដែលមិនអាចទ្រាំទ្របាននឹងជ្រើសរើសបញ្ចប់ទំនាក់ទំនងរបស់ពួកគេជាមួយ Pisces ដើម្បីឱ្យជីវិតកាន់តែងាយស្រួល។

ទោះយ៉ាងណាក៏ដោយ វាគឺជាជម្រើសខុស ប្រសិនបើអ្នកបោះបង់ Pisces។ ព្រោះអ្វីគ្រប់យ៉ាងដែល Pisces ធ្វើ ដ្បិតថាមានសម្ពាធ ក្រិតក្រម ច្បាប់ទម្លាប់ខ្លាំង តែក៏ព្រោះតែ Pisces ចង់ឱ្យដៃគូបានល្អ​ និងរីកចម្រើនជាមួយនឹងជីវិតដែលមានច្បាប់ទម្លាប់ប្រសើរតែប៉ុណ្ណោះ។ តារានិករនេះគួរឱ្យស្រឡាញ់ណាស់ ហើយក្រោយពេលរៀបការ គាត់នឹងក្លាយជាឪពុក/ម្ដាយ ដែលមានសេចក្ដីស្រឡាញ់ដ៏ធំធេង និងកក់ក្ដៅ ជាមួយនឹងការអប់រំខ្ពស់ចំពោះកូនៗ៕

ប្រភព ៖ Eva / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)