តើអ្នកមានអារម្មណ៍អៀនខ្មាស់ដែរទេនៅពេលដែលដោះស្បែកជើងរបស់អ្នកចេញនៅទីសាធារណៈដោយសារតែប្រេះកែងជើងរបស់អ្នក? ខណៈពេលដែលយើងចំណាយពេលច្រើនសម្រាប់ការថែរក្សាមុខរបស់យើង ជើងរបស់យើងភាគច្រើនមិនយកចិត្តទុកដាក់លើជើងរបស់យើង។ ដូច្នេះពួកយើងក៏បាននាំយកវិធីសាស្រ្តទាំងនេះដើម្បីយកមកជួយដោះស្រាយបញ្ហារបស់អ្នក។
- យកលីស្ទើរីន ១ ពែងមកលាយជាមួយទឹកខ្មះ ១ ពែងនិង ទឹក២ ពែង។
- ត្រាំជើងរបស់អ្នកក្នុងទឹកដែលយើងទឹកដែលយើងលាយរួចរយៈពេល ១៥ នាទី។
- សម្អាតកែងជើងរបស់អ្នកហើយដុសស្បែកដែលរឹងនៅកែងជើងដោយប្រើដុំថ្មមកដុស។
- លាងជម្រះជាមួយទឹកស្អាត។
ធ្វើវាជារៀងរាល់ថ្ងៃទាល់តែកែងជើងរបស់អ្នកជា។
- ធ្វើការលាយម្សៅអង្ករចំនួន ៣ ស្លាបព្រាជាមួយទឹកឃ្មុំនិងទឹកដោះគោមួយស្លាបព្រា និងផ្លែ
- ប៉ោម២ឬ៣ផ្លែ។ កូរវាចូរគ្នាឱ្យសប់ហើយយកមកលាបលើបាតជើងរបស់អ្នកឱ្យក្រាស់។
- ត្រាំជើងរបស់អ្នកក្នុងទឹកក្តៅឧណ្ហ ៗ ប្រហែល ១០នាទីបន្ទាប់មកលាងសម្អាតបាតជើងរបស់អ្នកថ្នមៗនិងដុសសម្អាតបាតជើងដែលគ្រិន។
ធ្វើបែបនេះពី ២ទៅ៣ដងក្នុងមួយសប្ដាហ៍ដើម្បីទទួលបានលទ្ធផល។
- កិនចេក ២ផ្លែឱ្យម៉ដ្ឋ។ ត្រូវប្រាកដថាចេកនោះជាចេកទុំ។ ផ្លែចេកដែលមិនទាន់ទុំអាចមានជាតិខ្លាញ់មានផ្ទុកអាស៊ីតខ្លាំងសម្រាប់ស្បែក។
- សូមសំអាតបាតជើងរបស់អ្នកថ្នមៗជាមួយចេកដែលកិនម៉ដ្ឋហើយ បន្ទាប់មកទុកវារយៈពេល ២០នាទី។
- បន្ទាប់ពី ២០នាទីលាង លាងជើងរបស់អ្នកដោយទឹកស្អាត។
ធ្វើវាមុនពេលចូលគេង ២ ដងក្នុងមួយសប្តាហ៍ រហូតដល់អ្នកទទួលបានលទ្ធផលជាទីគាប់ចិត្ត។
- យកទឺកក្ដៅឧណ្ឌៗមកលាយជាមួយទឹកឃ្មុំចំនួន១ពែង
- ត្រាំជើងស្អាតរបស់អ្នកក្នុងនោះនិងម៉ាស្សាថ្នមៗរយៈពេល ២០ នាទី។
- ដុសសម្អាតបាតជើងរបស់អ្នកថ្នមៗដោយប្រើដុំថ្ម។
វិធីសាស្ត្រមួយនេះអាចធ្វើជារៀងរាល់ថ្ងៃមុនពេលចូលគេង។
- លាងសម្អាតបាតជើងរបស់អ្នកឱ្យបានស្អាត
- ជូតបាតជើងរបស់អ្នកឱ្យស្ងួតដោយប្រើកន្សែង
- យកប្រេងឆាឬប្រេងបន្លែមកលាបនៅកន្លែងដែលមានគ្រិន
- បន្ទាប់មកពាក់ស្រោមជើងដែលស្អាតរួចទុកវាមួយយកពេញ
ធ្វើជារៀងរាល់ថ្ងៃមុនពេលចូលគេង។
- ដាក់សូដាដុតនំចំនួន៣ស្លាបព្រាបាយទៅក្នុងចានដែលមានទឹកក្តៅឧណ្ហ ៗ ។ កូរវារហូតដល់សូដាដុតនំរលាយ។
- ត្រាំជើងរបស់អ្នកក្នងទឹកនោះរយៈពេល១៥នាទី
- យកជើងរបស់អ្នកចេញបន្ទាប់មកដុសស្អាតស្បែកគ្រិនលើបាតជើងរបស់អ្នក
- លាតសម្អាតជើងរបស់អ្នកហើយយកកន្សែងមកជូតឱ្យស្ងួត
ធ្វើបែបនេះយ៉ាងហោចណាស់ឱ្យបាន២ដងក្នុងមួយសប្ដាហ៍
- ដាក់អំបិលគ្រួសចំនួន១ពែងជាមួយទឹកក្ដៅបន្ទាប់មកកូរឱ្យរលាយ
- ត្រាំជើងរបស់អ្នករយៈពេល១៥នាទី ហើយសម្អាតស្បែកដែលប្រេះឬគ្រិននៅបាតជើងរបស់អ្នក។
- ធ្វើវា២ទៅ៣ដងក្នុងមួយសប្ដាហ៍អ្នកនឹងឃើញលទ្ធផល៕
ប្រែសម្រួលដោយ៖ Kalib9 | ប្រភព៖ BrightSide