មានការនិយាយតៗគ្នាថាពណ៌កែវភ្នែករបស់យើងគឺជាកញ្ចក់ឆ្លុះបង្ហាញថាយើងគឺជាមនុស្សបែបណា។ ពណ៌ភ្នែករបស់អ្នកពិតជាដើរតួយ៉ាងសំខាន់ក្នុងបុគ្គលិកលក្ខណៈរបស់អ្នក។
តើអ្នកនៅតែស្វែងរកគោលបំណងជីវិតរបស់អ្នកទេ? នេះគឺជាអ្វីដែលពណ៌ភ្នែករបស់អ្នកនឹងបង្ហាញនៅខាងក្រោមនេះ ...
មនុស្សដែលមានកែវភ្នែកពណ៌ត្នោតមានភាពជាអ្នកដឹកនាំដែលកើតមកដោយធម្មជាតិ។
ពួកគេត្រូវបានគេមើលឃើញថាគួរឱ្យទុកចិត្តជាងអ្នកដែលមានភ្នែកពណ៌ខៀវ។
មនុស្សដែលមានកែវភ្នែកពណ៌ខៀវគួរអាចជាមនុស្សលាក់ពុត និងមិនគួរឱ្យទុកចិត្តទេ។ ប្រហែលជាអញ្ចឹងមែនប៉ុន្តែមនុស្សដែលមានភ្នែកពណ៌ខៀវត្រូវបានគេរកឃើញថាមានកម្លាំងខាងក្នុងដ៏អស្ចារ្យ ហើយជាពិសេសស្ត្រីត្រូវបានគេរកឃើញថាមានទុក្ខកង្វល់ ការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។
ភ្នែកពណ៌ប្រផេះមិនប្រាកដថាពណ៌ប្រផេះពេញកែវភ្នែកនោះទេ ប៉ុន្តែអាចជាពណ៌ខៀវស្រាល។ មនុស្សដែលមានភ្នែកពណ៌ប្រផេះគឺកម្រមានណាស់។ ពួកគេជាមនុស្សដែលមានតុល្យភាព ប៉ុន្តែពិបាកក្នុងការព្យាយាមគ្រប់គ្រង។
ពួកគេជាមនុស្សមានទំនោរជំនះឧបសគ្គចំពោះមុខ។
អ្នកដែលមានភ្នែកពណ៌នេះ ខណៈពេលដែលមានកែវភ្នែកស្រស់ស្អាត ងាយនឹងមានទុក្ខកង្វល់ ហើយមិនអត់ធ្មត់នឹងការឈឺចាប់ផងដែរ។ទម្រង់នៃពណ៌ភ្នែកនេះក៏កម្រមានដែរ ដែលធ្វើឱ្យពួកគេធ្វើអ្វីមួយមិនត្រូវការពិចារណាច្រើន។
ពួកគេជាមនុស្សមានភាពជឿជាក់ ឯករាជ្យ និងក្លាហាន។
ហើយចុងក្រោយគឺកែវភ្នែកពណ៌បៃតង។ មនុស្សទាំងនេះស្ថិតនៅក្នុងក្រុមដែលស្រដៀងនឹងមនុស្សដែលមានភ្នែកពណ៌ប្រផេះ។
តាមពិតពួកគេជាជំពូកមនុស្សដែលងាយនឹងកើតជំងឺស្បែក និងមេឡានីន(ភឿក)។ ពួកគេពោរពេញទៅដោយភាពភាពទាក់ទាញ និងអាថ៌កំបាំង និងមានភាពស៊ិចស៊ី៕
តើមួយណាជាពណ៌ភ្នែករបស់អ្នក? ប្រាប់ពួកយើងនៅក្នុងមតិយោបល់ខាងក្រោម និងស៊ែរចែករំលែកផង!
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ higherperspectives