ការនិយាយភាសាផ្អែមល្ហែមជាមួយមនុស្សដែលយើងស្រលាញ់ គឺមិនធ្វើអោយលើសជាស្ករឬកើតជំងឺទឹកនោមផ្អែមឡើយ

ពាក្យថា ស្នេហា អាចកើតមានឡើងបាន លុះត្រាតែមានការ ព្រមព្រៀងគ្នារវាងមនុស្សពីរនាក់ ។

Boy And Girl In Love Vector 295945

នៅក្នុងស្នេហានិមួយៗតែមានរសជាតិ ផ្អែម ប្រៃ ល្ហីង ជូរ ចត់ បូកបញ្ចូលគ្នា ទើបហៅថា ស្នេហាស្នេហា ប្រៀបបានដូចជាចាននៅក្នុងរាវអញ្ចឹង គ្មានថ្ងៃណាដែលថាចាននៅក្នុងរាវមិនប៉ះគ្នានោះទេ គ្រាន់តែចានខ្លះប៉ះទៅបែក ហើយចានខ្លះប៉ះទៅមិនបែកតែប៉ុណ្ណោះ។

PJ BA415_BONDSJ_E_20110418175847

ដូច្នេះដើម្បីកុំអោយស្នេហាយើងបែកបាក់ យើងគម្បីនិយាយភាសាផ្អែមល្ហែមជាមួយគ្នាអោយបានច្រើន ព្រមទាំងចេះយោគយល់ អធ្យាស្រ័យអោយគ្នា នោះស្នេហាយើងនឹងគ្មានថ្ងៃបែកបាក់ឡើយ ទោះបីជាមានមនុស្សច្រើនយ៉ាងណាមកចាក់រុកឆ្កិះឆ្កៀលក៏ដោយ។

Unnamed

ជាទូទៅតាមជាក់ស្តែង ក្នុងចំណងស្នេហាមួយគឺមនុស្សស្រីចូលចិត្តពាក្យផ្អែមល្ហែមខ្លាំងជាមនុស្សប្រុស ព្រោះមនុស្សស្រីជាមេបញ្ហា ពូកែរករឿង ពូកែប្រចណ្ឌ ពូកែអន់ចិត្តគ្រប់បែបយ៉ាង។ បើសិនជាមនុស្សប្រុសមិនចង់អោយចំណងស្នេហានេះបែកបាក់ មនុស្សប្រុសត្រូវនិយាយពាក្យផ្អែមទៅកាន់មនុស្សស្រីដែលយើងស្រលាញ់អោយបានច្រើន ព្រោះមនុស្សស្រីចូលចិត្តពាក្យផ្អែម(ស៊ីជោរ)។

69f61a3892789884d04a2231cd376d0b

85 858867_cartoon Couple Wallpaper Love Couple Love Care Hug

រឿងចាំបាច់បំផុតនៅក្នុងចំណងស្នេហាដែលមនុស្សប្រុសគួរតែធ្វើ ដើម្បីមនុស្សស្រីដែលខ្លួនស្រលាញ់ និង ធ្វើអោយស្នេហារបស់អ្នកអាចបន្តបានជារៀងរហូតនោះ គឺមនុស្សប្រុសត្រូវទន្ទេញជាប់នូវពាក្យថា "ខុសក៏អញលួង ត្រូវក៏អញលួង"។ នៅពេលដែលអ្នកអាចធ្វើបានតាមពាក្យនេះ ច្បាស់ណាស់មនុស្សស្រីដែលអ្នកស្រលាញ់ នឹងស្រលាញ់អ្នកលុះថ្ងៃអវស្សាន្តតែម្តង។

83f0d158067ad3ff9f4c612ae974a55d Love Is Quotes Mac

"ចង់បានស្នេហាអមតៈ ត្រូវនិយាយពាក្យផ្អែមល្ហែមទៅកាន់មនុស្សដែលយើងស្រលាញ់អោយបានច្រើនទោះកាលៈទេសៈបែបណាក៏ដោយ"

Sweet Love Valentines Vector 1872690

អរគុណសម្រាប់ការអាន និង សូមអភ័យទោសនូវរាល់កំហុសឆ្គងពាក្យពេចន៍នៅក្នុងអត្ថបទនេះ។

អត្ថបទដោយ៖ Mr. Fun Cambodia

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: