ខ្ជះខ្ជាយណាស់ទិញសឺរ៉ូមលាបមុខនាំអស់លុយ! ​សឺរ៉ូមទឹកវីតាមីន ​C ធ្វើតែខ្លួនឯងងាយៗមុខម៉ដ្ឋខៃ ​ហើយបាត់មុនទៀត

ការទិញផលិតផលថែរក្សាសម្រស់សព្វថ្ងៃពិតជាមានតម្លៃថ្លៃខ្លាំងណាស់ ​សម្រាប់ផលិតផលមានគុណភាពខ្ពស់។ ​តែថ្ងៃនេះអ្នកមិនចាច់ចំណាយលុយអត់ប្រយោជន៍ទិញផលិតផលលាបមុខ ​ឬសឺរ៉ូបលាបមុខតទៅទៀតទេ។

ថ្ងៃនេះយើងខ្ញុំយើងនឹងណែនាំពិវិធីធ្វើទឹកសឺរ៉ូមវីតាមីន ​C  ងាយៗ មិនចំណាយលុយច្រើន ​ថែមទាំងមានគុណប្រយោជន៍ចំពោះស្បែកមុខ ​និងសរសៃសក់ទៀតផង។

Organic Spa Cosmetics With Herbal Ingredients Vitamin C Serum Cosmetic Bottle With Dropper_102498 197

តោះ! ​មកតាមដាវវិធីធ្វើទឹកសឺរ៉ូមវីតាមីន ​C  ខាងក្រោមនេះ ៖

#គ្រឿងផ្សំ

-ផ្លែក្រូច (ប្រើក្រូចអីក៏បានដែរ)

Oranges In A Box

-ប្រេងអូលីវ ឬប្រើប្រេងដូងក៏បាន​(អាចរកបាននៅផ្សរទំនើប)

Coconut Oil Vs Olive Oil

-ដប  ឬដបទីបដែលមានទុយោបន្តក់

#ការអនុវត្តិ

វិធីទី១៖  យកផ្លែក្រូចលាងទឹកឱ្យស្អាត ​រួចឈូសសម្បកវាឱ្យល្អិតៗ ​(យកតែផ្នែកសម្បក)  រួចដាក់ក្នុងកែវមួយ ​រួចចាក់ប្រេងអូលីវចូលឱ្យសមមល្មម ចាំបិទរក្សាទុកឱ្យបាន ​៣ថ្ងៃសិន។ បន្ទាប់មកយកប្រេងនោះច្រោះយកតែទឹកដាក់ក្នុងដបរក្សាទុកប្រើប្រាស់។

MakeOrangeZest 1024x683

វិធីទី២៖ ​យកផ្លែក្រូចលាងទឹកឱ្យស្អាតរួចឈូសផ្នែកសម្បកឱ្យល្អិតៗ  ដាក់ក្នុងចានថ្មមួយលាយជាមួយប្រេងអូលីវឱ្យជោគល្មម។ បន្ទាប់មកយកចាននោះទៅកូរក្នុងទឹកក្តៅដែលកំពុងពុះ  ដោយកូររហូតវាចេញជាប្រេងសមមល្មម ​ចាំច្រោះយកតែទឹកហើយរក្សាទុកក្នុងដបប្រើប្រាស់ជាការស្រេច។

Photo_2020 06 02_15 46 50

Photo_2020 06 02_15 46 47

Photo_2020 06 02_15 46 51

អ្នកអាចយកប្រេងនេះមកលាបលើផ្ទៃមុខជារៀងរាល់យប់មុនពេលចូលគេងបាន  ព្រឹកឡើងចាំលាងចេញជាការស្រេច។

#គុណប្រយោជន៍៖

ដោយសារតែទឹកសឺរ៉ូមនេះសម្បូរទៅដោយវីតាមីន ​C  វាមានប្រយោជន៍ជួយដល់សុខភាពស្បែកមុខជាច្រើនដូចជា៖

-កាត់បន្ថយការរលាក ​ឬរោលផ្សេងៗលើផ្ទមុខ

-កម្ចាត់មេរោគ បាក់តេរី និងជាតិកខ្វក់ផ្សេងៗ

-ការពារ និងប្រឆាំងភាពចាស់ជាងវ័យ រួមទាំងព្យាបាលបញ្ហាស្នាមជ្រួញ

-ជួយឱ្យស្បែកមុខតឹងណែន ​ម៉ដ្ឋរលោង និងមានសភាពស្រស់ស្អាតក្មេងខ្ចី

-ប្រឆាំង និងព្យាបាលការកើតមុនគ្រប់ប្រភេទ

-កម្ចាត់សាកស្នាមគ្រប់ប្រភេទដូចជាស្នាមមុន ​ឬជាំខ្មៅដោយសារកម្តៅថ្ងៃ ​រួមទាំងបំបាត់ខ្មៅក្រោមភ្នែក

-បន្ថែមពីនេះអាចយកប្រេងនេះមកលាបលើសរសៃសក់ដើម្បីឱ្យសរសៃសក់ទន់ ​ភ្លឺរលោង កម្ចាត់បញ្ហាស្បែកក្បាលដែលស្ងួត រួមទាំងអង្គែបានទឿតផង៕

Vitamin C Serum Cosmetic Bottle Dropper Sliced Orange Flowers White Background Organic Spa Cosmetics Herbal Filled 149407232

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: