ដូចដែលយើងបានដឹងហើយថា ទឹកដីខេត្តសៀមរាប គឺជាទឹកដីអច្ឆរិយ សម្បូរប្រាសាទបុរាណ និងកន្លែងកម្សាន្តបែបប្រវត្តិសាស្ត្រជាច្រើនកន្លែង រួមទាំងកន្លែងកម្សាន្តកែច្នៃជាច្រើនទៀតផង។
នៅក្នុងនោះ កន្លែងកម្សាន្តមួយកន្លែង ក្នុងខេត្តសៀមរាបមួយកន្លែងទៀតហើយ បាននឹងកំពុងតែទាក់ទាញចំណាប់អារម្មណ៍អ្នកកម្សាន្តឱ្យរំភើប និងចង់ទៅទស្សនានោះគឺ « ពន្លឺអង្គរ - Light of Angkor »។
« ពន្លឺអង្គរ - Light of Angkor » គឺជាប្រភេទសាលបង្ហាញអំពីទស្សនីយភាពសម័យអង្គ រដែលមានគួបផ្សំជាមួយនឹងការលេងភ្លើងពណ៌យ៉ាងល្អប្រណីត។ ដោយសាលពន្លឺអង្គរចាប់បើកពីម៉ោង ២ រសៀល រហូតដល់ ៨ យប់។ ដោយក្នុងនោះមានកម្មវិធីចំនួន ៣ សម្រាប់ទស្សនាដូចជា ៖
១. ការចាក់បញ្ចាំងអំពីទស្សនីយភាពនាសម័យអង្គរជាលក្ខណះ 720 ដឺក្រេនៅលើស្ពានកញ្ចក់
២. ការចាក់បញ្ចាក់អំពីព្រះព្រហ្ម
៣. កញ្ចក់វង្វេង: កញ្ចក់ភ្លើងពណ៌ដែលមានរូបទាក់ទងទៅហ្នឹងចម្លាក់ប្រាសាទ និងចម្លាក់ផ្សេងៗរបស់ខ្មែរ
ចំពោះតម្លៃសំបុត្រសម្រាប់ចូលទស្សនាបន្ទាប់ពីបញ្ចុះ50% គឺ 10,000៛ សម្រាប់មនុស្សធំ និង 5000៛ សម្រាប់ក្មេង។
គួរឱ្យដឹងផងដែរថា « ពន្លឺអង្គរ - Light of Angkor » មានទីតាំងស្ថិតនៅក្នុងបរិវេណជាមួយកន្រ្តកយក្ស Angkor Eye មានចម្ងាយប្រមាណ 4គមពីរង្វង់មូលព្រះអង្គចេក ព្រះអង្គចម៕
ប្រភពព័ត៌មាន និងរូបភាព៖ Bluey Pavoneo
សម្រួលអត្ថបទដោយ៖ ក្នុងស្រុក