រមណីយដ្ឋានឆ្នេរថ្មយក្ស ខេត្តព្រះសីហនុ ​ទីកម្សាន្តថ្មីចំណីអារម្មណ៍ប្លែក អាចមកលេងកម្សាន្តបានចាប់ពីថ្ងៃ ១៥ ​ខែសីហា នេះ

ថ្មីៗនេះរមណីយដ្ឋានថ្មីប្លែកមួយកន្លែងទៀតហើយ នៅទឹកដីខេត្តព្រះសីហនុ បានធ្វើឱ្យអារម្មណ៍អ្នកចូលចិត្តកម្សាន្តហាក់រីករាយខ្លាំងជាមួយនឹងទេសភាពស្រស់ស្អាតខ្លាំងនៅក្នុងឆ្នេរសមុទ្រមួយកន្លែងនោះគឺ « រមណីយដ្ឋានឆ្នេរថ្មយក្ស»។

117037699_151077429945600_2500147830194086147_n

117181143_151077603278916_4040534282361647254_n

« រមណីយដ្ឋានឆ្នេរថ្មយក្ស» នេះក្រៅពីមានទេសភាពស្រស់ស្អាត និងមានកន្លែងថតរូបកម្សាន្តជាច្រើនកន្លែងដូចជាកន្លែងថ្មយក្ស ឆ្នេរសមុទ្រ និងព្រៃកោងកាងហើយ ​ក៏មានកន្លែងអង្គុយលេងជាច្រើនដូចជា៖

-កញ្ចុះមាត់សមុទ្រ

-កញ្ចុះដើមកោងកាង

-ភោជនីយដ្ឋាន និងហាងកាហ្វេ ដែលមានបម្រើអាហារឆ្ងាញ់ៗ ​និងមានតម្លៃសមរម្យផងដែរ។

ដោយរមណីយដ្ឋានមួយនេះនឹងបើកឱ្យចូលកម្សាន្តចាប់ពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២០ នេះហើយ ថែមទាំងមានជាគម្រោងអភិវឌ្ឍន៍រីហ្សតថ្មីដ៏ប្រណីតនឹងលេចរូបរាងនាពេលខាងមុខផងដែរសម្រាប់អ្នកដែលចង់មកសម្រាកកម្សាន្ត ដូច្នេះកុំភ្លេចមកកម្សាន្តលេងទាំងអស់គ្នា និងកុំភ្លេចចូលរួមរក្សាអនាម័យបរិស្ថានទាំងអស់គ្នាផងណា។

គួរឱ្យដឹងផងដែរថា ​រមណីយដ្ឋានឆ្នេរថ្មយក្ស មានទីតាំងនៅភូមិកោងកាង  ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ​ឬតាមរយៈផែនទី៖ https://goo.gl/maps/9tmXbCJ4N1tXT8bRA  សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 096 315 0000  ៕

អត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Thar Non

117130267_151077583278918_6867692429517808544_n

116925157_151077743278902_3117896852244740141_n

116910407_151077543278922_2738379966333432574_o

117178562_151077806612229_4041694850101158649_o

117233959_151208743265802_8673514542937218772_n

117309673_151077643278912_6493905826075693595_n

117114154_151077696612240_2498012290420868932_n

116875929_151077663278910_1121198624790434150_n

116799393_151077623278914_4834600662576033892_n

116566174_151077843278892_4333302878416504475_o

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: