កាលពីរសៀលថ្ងៃទី ៥ តែសីហា ឆ្នាំ ២០២០ កំពូលបុស្បុកដែលតម្កល់ព្រះបរមរូបព្រះអង្គព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមគង់សេះ នៅប្រាសាទព្រះកែវមរកត ព្រះបរមរាជវាំង ត្រូវបានបាក់ធ្លាក់ចុះខូចខាត។
ដោយការបាក់ធ្លាក់ចុះនេះផងដែរ មិនមែនបណ្តាលមកពីខ្យល់ ឬភ្លៀងនោះឡើយ ដោយសារតែវាមានសភាពចាស់ និងបាក់ពុកកំពូលតែប៉ុណ្ណោះ។
តាមរាយៈគណនីហ្វេសប៊ុក ណុប សុវណ្ណឧត្តម បានឱ្យដឹងថា៖ « កំពូលបុស្បុកដែលតម្កល់ព្រះបរមរូបព្រះអង្គគង់សេះ(ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម)ព្រះសុវណ្ណកោដ្ឋត្រូវបានបាក់ខូតខាតផ្នែកដំបូលតាំងពីរសៀលថ្ងៃទី05ខែសីហាឆ្នាំ2020 ស្ថិតនៅក្នុងបរិវេណព្រះឧបោសថរតនារាមព្រះកែវមរកត ព្រះបរមរាជវាំង
មូលហេតុ : តាមការបញ្ជាក់មកពីពុកកំពូល »។
នេះពិតជាដំណឹងគួរឱ្យសោកស្តាយមែន តែយ៉ាងណាពេលនេះក្រុមការងាររាជវាំងកំពុងតែដុតដៃដុតជើងជួសជុលហើយ៕