បង្ហាញមុខអ្នកក្លាហាន ​៦នាក់ ​ជួយជីវិតមនុស្ស ​១៧នាក់ពីការរងគ្រោះកណ្តាលព្យុះសមុទ្រនៅស្ទឹងហាវខេត្តព្រះសីហនុ

ដូចយើងបានដឹងហើយថា ​បើយោងតាមឧតុនិយម ​ប៉ុន្មានថ្ងៃនេះមានព្យុះភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ​ដែលយើងត្រូវតែធ្វើការប្រុងប្រយ័ត្នឱ្យមែនទែន ​ពិសេសអ្នកដែលនៅតាមទន្លេ និងសមុទ្រតែម្តង។

យ៉ាងណាមិញដោយសារតែព្យុះខ្លាំងបែបនេះ ​ក៏មានការហាមប្រាមក្នុងការចុះលេងទឹក នេសាទ និងការចុះទូកគ្រប់ប្រភេទនៅតំបន់សមុទ្រដែរ ​តែដោយសារតែមានករណីខ្លះមិនបានត្រៀមមុន ​ក៏អាចនឹងជួបបញ្ហានៅលើតំបន់សមុទ្រមួយចំនួន។

តែគួរឱ្យសរសើរថ្មីៗនេះ បើយោងតាមបងស្រីមួយរូបឈ្មោះ ​ឡាក់ សុឃា ​ដែលជាជាម្ចាស់ផែ មួយនៅស្ទឹងហាវ មានគណនីហ្វេសប៊ុក គ្រឿងសមុទ្រ ​ បានឱ្យដឹងថា ដោយសារតែមានអ្នករងគ្រោះជាប់នៅលើទូកកណ្តាលសមុទ្រ ​ជូលី និងតៃកុងផែ ​ចំនួន ៦នាក់ របស់បងស្រីបានស្ម័គ្រចិត្តចេញទូកទៅជួយមនុស្សរងគ្រោះដោយមិនគិតពីគ្រោះថ្នាក់ ​គឺជាទង្វើមួយគួរឱ្យសរសើរខ្លាំង។

117224294_1208810749475248_6578359848123344344_o

115728668_1204851569871166_8744944150518037808_n

116568781_1204851596537830_6070192263437051595_n

ហើយបើយោងតាមការបង្ហោះសាររបស់បងស្រីម្ចាស់ផែបានឱ្យដឹងថា ការចុះជួយនោះ បានសង្គ្រោះអាយុជីវិតមនុស្សដល់ទៅ ​១៧នាក់ឯណោះ រហូតធ្វើឱ្យអ្នកដែលរួចគ្រោះថ្នាក់រំភើបសំពះអរគុណទាំងទឹកភ្នែកទៀត ។ បន្ថែមពីនោះបងស្រីដែលជាថៅកែ ថែមទាំងបានផ្តល់ថវិកាតិចតួចដើម្បីជាការលើកទឹកចិត្តបុគ្គលិកផែរបស់ខ្លួនផងដែរ ក្នុងសន្តានចិត្តសប្បុរសរបស់បុគ្គលិកគាត់ទាំង៦នាក់នេះ។

នេះពិតជាស្មារតីខ្មែរស្រលាញ់ខ្មែរ ​ខ្មែរជួយខ្មែរដោយស្មោះពិត ​មិនគិតពីគ្រោះថ្នាក់ប្រាកដមែន៕

116375388_1208810722808584_7805093216521399637_n

116911350_1209402386082751_2369293812783486820_o

116876078_1209402446082745_7259039656767883699_o

S06igi

S 5867