សួនច្បារមួយ មានឈ្មោះ Odom Garden បាននឹងកំពុងតែផុសកណ្តាលក្រុងភ្នំពេញល្បីថាមានដើមឈើ និងរុក្ខជាតិតូចធំ មើលសឹងច្រលំស្មានតែនៅបរទេស ព្រោះតែទីនេះមានទេសភាពស្រស់ស្អាតខ្លាំង សម្រាប់ដើរលេងកម្សាន្ត និងថតរូបលេងទុកជាអនុស្សាវរីយ៍តែម្តង។
សួនច្បារនេះ ត្រូវគេស្គាល់ថា ជាសួនច្បារបណ្តោះអាសន្ន ដែលជាផ្នែកមួយរបស់គំរោងសាងសង់ នៃទីតាំងលំនៅឋានដែលនឹងចាប់ផ្តើម នៅឆ្នាំក្រោយ ។ តែពេលនេះអ្នកទាំងអស់គ្នាអាចទៅលេងបាន ដោសម្រាកក្រោមម្លប់ដើមឈើធំ ក៏ដូចជា អង្គុយនៅទៀមស្រា និងជជែកគ្នាកម្សាន្តលេងក៏បានដែរ ។
គួរឱ្យដឹងផងដែរថា Odom Garden នឹងបើកដំណើរការនៅថ្ងៃ ១ ខែសីហាឆ្នាំ ២០២០ នេះហើយ ដោយមានទីតាំង ស្ថិតនៅលើមហាវិថីនរោត្តមតែម្តង ជាប់នឹងភោជនីយដ្ឋាន Topaz ឬតាមរយៈ Google Map: https://goo.gl/maps/SATnyBumoEtvvCNm6 ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Unseentra/ Native Landscape Design