នាយករដ្ឋមន្រ្តីហាសាន់ឌៀដនៃប្រទេសលីបង់ បានប្រកាសកាលពីថ្ងៃពុធនូវការកាន់ទុក្ខនៅលីបង់ បន្ទាប់ពីហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយបានបំផ្លាញកំពង់ផែនៅរដ្ឋធានីបេរូត។ កាកបាទក្រហមលីបង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ពេលព្រឹកថា មនុស្សជាង ១០០នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៤០០០ នាក់រងរបួស។
ក្រុមមន្រ្តីបាននិយាយថាតួលេខអ្នកស្លាប់ និងរបួសផ្លូវការនឹងកើនឡើងនៅពេលដែលក្រុមអ្នកជួយសង្គ្រោះ បានកាយគំនរបាក់បែក ខណៈមនុស្សជាច្រើនបានស្វែងរកក្រុមគ្រួសារ និងមិត្តភក្តិដែលបានបាត់ខ្លួន។
មូលហេតុពិតប្រាកដនៃការផ្ទុះនេះ រគឺមិនទាន់ច្បាស់នោះទេ ប៉ុន្តែក្រុមមន្ត្រីលីបង់បានដាក់ការសង្ស័នៅលើការផ្ទុះនៃសារធាតុគឺនត្រាតអាម៉ូញ៉ូមនីតជាច្រើនតោន ដែលត្រូវបានរក្សាទុកនៅឃ្លាំងកំពង់ផែនោះអស់រយៈពេល ៦ឆ្នាំកន្លងមក។
គួររំលឹងផងដែរថា ការផ្ទុះនេះបានកើតឡើងនៅពេលល្ងាចថ្ងៃម្សិលមិញ ដោយបញ្ចោញផ្សែងខ្មួលខ្មាញ់ដ៏ធំទៅលើមេឃ និងរលករញ្ជួយក្នុងកំរិត ៣,៣រិចទ័រ និងបំផ្លាញអគារជាច្រើន។
គួរបញ្ជាក់ផងដែរថា ប្រទេសលីបង់គឺជាប្រទេសមួយស្ថិតក្នុងតំបន់មជ្ឍិមបូព៌ា និងជាប្រទេសអ្នកមានខាងវិស័យប្រេងកាត ដោយខាងលិចជាប់នឹងសមុទ្រម៉េឌីទេរីណេ ខាងត្បូងជាប់នឹងប្រទេសអ៊ីស្រាអ៊ែល ខាងកើតនិងខាងជើងជាប់នឹងប្រទេសសេរី។