#និទាននៃស្នេហា៤ប្រភេទ
ថ្ងៃមួយសុខៗប៉ារបស់ខ្ញុំបានសួរខ្ញុំថា តេីដឹងទេស្នេហាលេីលោកនេះ ៤ប្រភេទ? ខ្ញុំគ្រវីក្បាលហេីយតបថា មិនដែលដឹងសោះប៉ា ហេីយតេីស្នេហាទាំង៤ ប្រភេទនោះគឺអ្វីខ្លះទៅ?
ប៉ាខ្ញុំបានចង្អុលរូបមួយផ្ទាំងនេះ ដែលមាននារី៤នាក់ ត្រូវដាវចាក់លេីរាងកាយរួចនិយាយថា នេះជាប្រភេទស្នេហាទាំង៤ ៖
👉នារីទី១ ដែលនៅក្រោយគេ គឺជានារីដែលស្រលាញ់រូបសម្រស់ រូបរាងកាយ និងសម្បកក្រៅរបស់មនុស្សប្រុស ហេីយនាងត្រូវបានដាវចាក់ចំប្រដាប់ភេទ ព្រោះនោះជាតម្រូវការដែលនាងស្វែងរក។
ពោលមានន័យថាសម្រាប់សេចក្តីស្រឡាញ់ដែលនាងមាន គឺសំដៅទៅលេីរាងកាយ ហេីយស្នេហារបស់នាងគឺជាតម្រូវការលេីគ្រែប៉ុណ្ណោះ។
តែស្នេហានេះពិបាកនឹងគេចផុតណាស់ ព្រោះមនុស្សភាគច្រេីនសុទ្ធតែញៀននឹងរឿងលេីគ្រែបែបនេះ។
👉នារីទី២ នៅកណ្តាលគេ គឺជាក្តីស្រលាញ់ដេីម្បីបំពេញសេចក្តីស្រេកឃ្លានតម្រូវការផ្ទាល់ខ្លួន ដូច្នេះហេីយបានជាដាវចាក់ចំ-ពោះរបស់នាង ។
ពោលក្តីស្រលាញ់របស់នាង គឺព្រោះតែលុយ ដែលបុរសនោះអាចបំពេញតម្រូវការមហិច្ឆតា ទ្រព្យសម្បត្តិ យសស័ក្តិ និងជីវិតទាន់សម័យ high show ឱ្យនាងប៉ុណ្ណោះ។ ហេីយពេលខ្លះនាងអាចនឹងសម្លាប់អ្នកព្រោះតែក្តីលោភលន់ចង់មានចង់បានរបស់នាងទៀតផង។
👉នារីទី៣ ដែលនៅមុខគេ ហេីយកាន់ចានបាយ គឺជានារីដែលស្រលាញ់បុរសនោះខ្លាំងអស់ពីបេះដូង ហេីយអត់ទ្រាំ និងលះបង់គ្រប់យ៉ាងរហូតអាចក្លាយជាទាសកររបស់អ្នក ដេីម្បីស្នេហារបស់នាង ពិសេសពេលខ្លះនាងពិតជាឈឺចាប់នឹងការអត់ធ្មត់នេះណាស់ ហេតុនេះហេីយបានដាវ ចាក់ចំបេះដូងរបស់នាងដូច្នេះ។
ខ្ញុំងក់ក្បាលយកស្រប ហេីយចាប់អារម្មណ៍នឹងនារីដែលកំពុងតែផ្តេកខ្លួនដូចស្លាប់នៅក្រោមគេ រួចសួរប៉ាថាចុះនាងជានរណា? ប៉ាខ្ញុំញញឹមរួចពន្យល់ថា៖
👉នារីទី៤ ដែលដេកស្លាប់ នោះ គឺតំណាងឱ្យសេចក្តីស្រលាញ់ស្មោះស្ម័គ្រលុះស្លាប់។ នាងមានក្តីស្រលាញ់ធំធេង មានការលះបង់ខ្ពស់ ស៊ូទ្រាំខាំមាត់សង្កត់ចិត្ត ហេីយនាងនឹងរកវិធីគ្រប់យ៉ាងដេីម្បីមេីលថែរក្សា ការពារ និងលះបង់សម្រាប់មនុស្សជាទីស្រលាញ់របស់នាង។
នេះហេីយគេហៅថាស្នេហាពិត គឺជាស្នេហាដែលស្ថិតស្ថេរ និងមិនអាចចាកចេញពីបុរសដែលនាងស្រលាញ់រហូតដល់ថ្ងៃស្លាប់ ហេតុនេះហេីយបានជានាងផ្តេកខ្លួនផ្តួលនៅមួយកន្លែង ស៊ូទ្រាំខាំមាត់នៅទីនេះត្រង់នេះជាមួយមនុស្សដែលនាងស្រលាញ់មិនទៅណាសោះ ដែលខុសពីនារីទាំង ៣ មុនៗ ដែលពួកនាងបាននឹងកំពុងតែឈរ ត្រៀមខ្លួនចាកចេញនៅពេលដែល ៖
-បុរសនោះបាត់បង់សម្រស់ ឬមិនអាចបំពេញបំណងលេីគ្រែឱ្យនាងគ្រប់គ្រាន់
-នៅពេលដែលបុរសនោះធ្លាក់ខ្លួន អស់លុយអស់ទ្រព្យសម្បត្តិយសសក្តិ
-នៅពេលដែលបុរសនោះធ្វេីឱ្យនាងឈឺចាប់ឆ្អែតឆ្អន់ នាងទ្រាំអស់កម្រិតនាងនឹងចាកចេញ។
មេរៀន៖ ប្រសិនជាអ្នកចង់បានស្នេហាដែលស្ថិតស្ថេរ សូមជ្រើសរើសយកស្នេហាទី ៤ ចុះ ដែលគេហៅថា Forever Love តែកម្រមាននារីណាមានចិត្តដូចដុំថ្មបែបនេះណាស់ តែបេីជួបហេីយរក្សានាងឱ្យបានល្អណា៕
ប្រភពបរទេស / កែសម្រួលបញ្ចេញបញ្ចូលជាខេមរភាសាដោយ៖ ចែធំ Page កវីលាក់ស្នេហ៍-ប្រលោមលោក