ប្រើបេះដូង និងក្តីស្រលាញ់! ​ធ្វើឱ្យកញ្ញា ​ស៊ីន ​យូប៊ីន ក្លាយជាម្ចាស់ជំនួញជោគជ័យធំៗ២ មិនចាញ់អ្នក ​Business អាជីព (មានវីដេអូ)

ដូចដែលយើងបានដឹងហើយថា កញ្ញា ​ស៊ីន ​យូប៊ីន ​គឺជាតារាស្រីដែលប្រមូលបានអ្នកគាំទ្រជាច្រើនទាំងយុវវ័យ និងចាស់ៗទាំងទីក្រុង និងស្រុកស្រែចម្ការ ​ដោយសារតែសមត្ថភាពសម្តែងមិនធម្មតារបស់កញ្ញា​ ទាំងក្នុងខ្សែភាពយន្ត ​វីដេអូស្ពតពាណិជ្ជកម្មជាច្រើនទៀត។

នៅក្នុងនោះដែរ ​កញ្ញា ​ស៊ីន យូប៊ីន បានធ្វើឱ្យបណ្តាលអ្នកគាំទ្រភ្ញាក់ផ្អើល ព្រោះក្រៅពីការងារសិល្បៈ ស្ងាត់ៗតារាស្រីក្មេងខ្ចីរូបស្រស់សោភាទើបតែមានវ័យ ​២៤ឆ្នាំនេះ បែរជាក្លាយជាម្ចាស់មុខជំនួញធំៗ ចំនួន២ នៅក្នុងដៃ ​នោះគឺជាម្ចាស់ប្រេនតែគុជ លំដាប់ ​Premium  Fire Tiger  និង ជាម្ចាស់មុខជំនួញថ្មី ក្នុងនាមជាម្ចាស់ផលិតផលផ្ទាល់ ដោយចាប់ដៃគូសហការ រវាងប្រ៊េន NACECA និង SHIN YUBIN សម្រេចបានជាផលិតផលសាប៊ូកក់សក់ថ្មី មានឈ្មោះថា SUPPLE ។

004

Shin (3)

ជោគជ័យជាបន្តបន្ទាប់របស់កញ្ញា ​ស៊ីន ​យូប៊ីន បានធ្វើឱ្យអ្នកគាំទ្រអបអរសាទរជាខ្លាំង ក្នុងនាមជាអ្នកសិល្បៈ តែក៏មានសមត្ថភាពក្នុងមុខជំនួញមិនធម្មតាក្នុងនាមជាអ្នកជំនួញទាំងវ័យក្មេង។

នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយនឹងក្រុមការងារសារព័ត៌មានក្នុងស្រុក ​កញ្ញា ​ស៊ីន ​យូប៊ីន បានឱ្យដឹងថា  កញ្ញាមានចិត្តចង់ធ្វើមុខជំនួញជាយូរមកហើយ ​ពិសេសគឺអ្នកម៉ាក់កញ្ញា ​ស៊ីន យូប៊ីន ​ដែលជាអ្នកជំនួញដ៏ជោគជ័យមួយរូបគឺជាអ្នកជម្រុញចិត្ត និងគាំទ្របន្ថែម ​ដែលជាហេតុធ្វើឱ្យកញ្ញាអាចពុះពារបើកអាជីវកម្មទាំងនេះបានដោយរលូន។

IMG_0142

Photo_2020 07 08_13 13 32

អ្វីដែលសំខាន់មួយទៀតដែលធ្វើឱ្យកញ្ញា​​ ស៊ីន យូប៊ីន  ជឿថាជាគន្លឹះដែលនាំឱ្យកញ្ញានឹងមានភាពជោគជ័យជាបន្តបន្ទាប់នោះ ​គឺរាល់កិច្ចការងារអ្វីមួយដែលកញ្ញាធ្វើមិនថាតែការងារសិល្បៈ ការបើកដំណើរការមុខជំនួញ ​គឺកញ្ញាយកបេះដូង និងចិត្តស្រលាញ់មកធ្វើ ​ហើយការបង់ក្តីស្រលាញ់ទាំងនេះជាចម្បងដោយមិនគិតលុយជាសំខាន់ ​ជាបុព្វហេតុចម្បងដែលធ្វើឱ្យកញ្ញាសម្រេចបានសមិទ្ធផលការងារជាបន្តបន្ទាប់បែបនេះ។

ដើម្បីឱ្យជ្រាបច្បាស់ សូមទស្សនាបទសម្ភាសពិសេសទាំងស្រុង រវាងក្រុមការងារ ​សារព័ត៌មានក្នុងស្រុក  ជាមួយនឹងកញ្ញា ​ស៊ីន ​យូប៊ីន ដូចខាងក្រោមនេះ ៖

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: