ប្ដីល្អ ប្រពន្ធល្អ គឺប្រៀបដូចជាទ្រព្យកំណប់ ដែលកប់នៅទីអាថ៌កំបាំងអ៊ីចឹង បើយើងមិនមានសំណាង យើងមិនមាននិស្ស័យទេ យើងក៏មិនដឹងថា ទៅគាស់កាយនៅទីណាបានដែរ

ពេលខ្លះ ការដែលព្យាយាមខំតាមរកមនុស្សល្អៗ ដើម្បីយកមកធ្វើជាគូជីវិត មិនមែនជារឿងដែលងាយនោះឡើយ ពេលខ្លះ យើងបានជួបគេហើយ តែបែរជាមើលមិនដឹងថា គេជាមនុស្សល្អទេ តែដល់ពេលដែលគេបានទៅអ្នកផ្សេងបាត់ ទើបយើងដឹងថា តាមពិតទៅម្នាក់ហ្នឹងធ្លាប់តាមស្រឡាញ់យើងដែរ តែហេតុអីកាលមុនមើលមិនដឹងថាគេល្អ មិនផ្ដល់ឱកាសដល់គេ វាក៏អាស្រ័យទៅលើសំណាងរបស់យើងដែរ ពេលខ្លះ មកពីយើងខ្លួនឯង បុណ្យមិនដល់ ទើបមិនអាចផ្សាភ្ជាប់ជាមួយគេបាន ។

101562229_640819783313668_6976071132828249121_n

មនុស្សល្អៗ ក៏មិនខុសអីពីកំណប់ទ្រព្យ ដែលកប់នៅក្នុងទៅអាថ៌កំបាំងអ៊ីចឹង គឺមិនមានមនុស្សច្រើនទេ ដែលអាចដឹង និងមើលឃើញ លើកលែងតែយើងមាននិស្ស័យ យើងមានផលបុណ្យល្អ ទើបអាចរកបានមនុស្សល្អៗ អាចទទួលបានកំណប់ទ្រព្យនោះ យកមកថែរក្សាទុកជាសម្បត្តិរបស់ខ្លួន ... តែអ្នកខ្លះទៀត មានសំណាងល្អ បានកំណប់នោះហើយ តែបែរជាមិនចេះថែរក្សា មិនចេះឱ្យតម្លៃ នោះថ្ងៃណាមួយ នឹងត្រូវបាត់បង់កំណប់នោះក៏ថាបាន។

102816564_640819789980334_4174826888480017632_n

មនុស្សខ្លះ មានសំណាង មានបុណ្យ បានកំណប់ហើយ តែបែរជាមិនចេះយកចិត្តទុកដាក់ មិនអើពើ ក៏ដូចគ្នានឹងមនុស្សយើង ពេលខ្លះបានជួបមនុស្សល្អហើយ តែបែរជាព្រងើយកន្តើយ មិនឱ្យតម្លៃគេ មិនចេះយកចិត្តទុកដាក់នឹងគេ នោះហើយដែលគេហៅថា អត់មាននិស្ស័យ ទើបមិនអាចមើលឃើញពីតម្លៃនូវអ្វីដែលខ្លួនឯងមាន ឬអាចនិយាយបានថា មកពីបុណ្យកុសលមិនដល់។

ត្រូវដឹងថា លើលោកនេះ មានមនុស្សតិចណាស់ ដែលអាចទទូលបានទ្រព្យកំណប់ដ៏មានតម្លៃមហាសាល វាក៏ដូចគ្នា គឺមានមនុស្សតិចណាស់ ដែលបានជួបគូជីវិតដែលល្អប្រពៃ សមដូចចិត្តចង់បាន អាចរស់នៅមានសំណាង មានក្ដីសុខ សុភមង្គល និងមានគ្រួសារមួយដ៏កក់ក្ដៅពិតប្រាកដ។ កំណប់ទ្រព្យដ៏មានតម្លៃ បើយើងមិនមានសំណាង មិនមានបុណ្យ​ មិនមាននិស្ស័យ យើងក៏មិនដឹងថា ត្រូវទៅគាស់កាយពីទីណាបានមកនោះដែរ៕

102396790_640819816646998_5787661697988048309_n

102952988_640819796647000_7454525617731864369_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ