តើនឹងមានអ្វីកើតឡើង ប្រសិនបើផែនដីយើងគ្មានព្រះច័ន្ទ?

សូរ្យគ្រាសនឹងក្លាយជារឿងអតីតកាល។

ព្រះច័ន្ទបង្ហាញខ្លួននៅពេលយប់ហើយបញ្ចេញពន្លឺបំភ្លឺផែនដី ព្រះច័ន្ទអាចរះពេញវង់ អាចរះជាចំណិតលោកខែ ឬគ្រាន់តែជាពន្លឺតិចៗនៅពេលយប់។ ប៉ុន្តែព្រះច័ន្ទនៅតែស្ថិតនៅគន្លងដដែលដោយសារទំនាញផែនដីទាញព្រះច័ន្ទឲ្យវិលជុំវិញ។

ប៉ុន្ដែចុះបើសិនជាគ្មានព្រះច័ន្ទ តើផែនដីនឹងទៅជាយ៉ាងណា?

Half Moon

នេះជារឿងពិសេសៗ ទាំង ៥ ដែលនឹងអាចកើតឡើងនៅលើផែនដីរបស់យើងប្រសិនបើគ្មានព្រះច័ន្ទទេនោះ។

1. ពេលយប់នឹងមានរយៈពេលវែង ហើយងងឹតខ្លាំងមើលអ្វីមិនឃើញឡើយ។ នៅលើមេឃភពសុក្រ នឹងក្លាយជាផ្កាយដែលមើលទៅភ្លឺបំផុត នៅលើមេឃក្នុងពេលយប់។ ប៉ុន្តែពន្លឺរបស់វា នៅតែមិនអាចបំភ្លឺមកផែនដីគ្រប់គ្រាន់ឡើយ។ ពន្លឺរបស់ព្រះច័ន្ទបំភ្លឺមកកាន់ផែនដី ភ្លឺជាងភពសុក្រដល់ទៅ ២០០០ ដង។

2. បើគ្មានព្រះច័ន្ទទេនៅលើផែនដីនឹងមានរយៈពេលតែ ៦ ទៅ ១២ ម៉ោងប៉ុណ្ណោះ។ វាអាចមានច្រើនជាងមួយពាន់ថ្ងៃក្នុងរយៈពេលមួយឆ្នាំ! នោះគឺដោយសារតែរង្វិលជុំរបស់ផែនដីធ្លាក់ចុះយឺត ៗ ដោយសារកម្លាំងទំនាញផែនដី នៅពេលគ្មានវត្តមានព្រះចន្ទ ហើយបើគ្មានព្រះច័ន្ទរយៈពេលនៅពេលថ្ងៃ នឹងកន្លងផុតទៅឆាប់មួយប៉ប្រិចភ្នែក។

3. បើគ្មានព្រះច័ន្ទផែនដីក៏នឹងផ្លាស់ប្តូរទំហំនៃទឹកសមុទ្រ ដែលធ្វើឱ្យទឹកសមុទ្រឡើងខ្ពស់ ជាងពេលបច្ចុប្បន្នប្រហែល ១ ភាគ ៣។

Tides

4. បើគ្មានព្រះច័ន្ទទេនោះសូរ្យគ្រាស ឬច័ន្ទគ្រាសក៏មិនអាចកើតឡើងបានដែរ ព្រោះមិនមានអ្វីទៅបាំងពន្លឺរបស់ព្រះអាទិត្យ។

Full_Solar_Eclipse

5. បើគ្មានព្រះច័ន្ទភាពលំអៀងនៃអ័ក្សផែនដីរបស់យើងនឹងប្រែប្រួលតាមពេលវេលា។ ការណ៍នេះអាចបង្កើតឲ្យមានអាកាសមិនទៀតទាត់។ សូមអរគុណដល់ព្រះច័ន្ទ អ័ក្សរបស់ផែនដីស្ថិតនៅមុំ ២៣ នៅចំណុច ៥ ដឺក្រេ។ ប៉ុន្តែបើគ្មានព្រះច័ន្ទទេនោះ ផែនដីអាចនឹងផ្អៀងខ្លាំង ឬវិលមិនស្មើដែលនាំឱ្យគ្មានរដូវ ឬរដូវមិនទៀង។

បើគ្មានព្រះច័ន្ទជួយធ្វើឱ្យផែនដីស្ថិតនៅលើភាពលំអៀងថេរទេ អ្នកវិទ្យាសាស្ត្របានសន្មត់ថា ជីវិតនៅលើផែនដីប្រហែលជាមិនមានការវិវឌ្ឍន៍ ដូចអ្វីដែលយើងបានឃើញនៅពេលបច្ចុប្បន្ននេះទេ។ ដូច្នេះលើកក្រោយពេលដែលអ្នកក្រឡេកមើលទៅលើមេឃនៅពេលយប់ យើងដឹងថាព្រះចន្ទកំពុងតែធ្វើអោយជីវិតនៅលើផែនដីរស់នៅប្រក្រតី៕

ប្រែសម្រួលដោយ៖ ក្នុងស្រុក