ពេលខ្លះ ទម្រាំតែយើងដឹងថា មនុស្សដែលតែងនៅក្បែរយើងសំខាន់ វាក៏ហួសពេលទៅហើយ

ទម្លាប់របស់យើងគឺ ទាល់តែបាត់បង់ ទើបចេះនឹកស្ដាយ ទាល់តែឃ្លាតទៅឆ្ងាយ ទើបដឹងថា ម្នាក់នោះសំខាន់ និងមានតម្លៃខ្លាំងប៉ុនណា។

វាជាកំហុសដ៏ធ្ងន់បំផុត អាចនិយាយបានថា វាក៏ជាវិប្បដិសារីមួយដែរ ដែលយើងមិនដែលគិត និងឱ្យតម្លៃ មនុស្សដែលតែងតែនៅក្បែរ មើលថែ និងយកចិត្តទុកដាក់ចំពោះយើង។ ភាគច្រើននៃមនុស្សដែលតែងតែទុកយើងសំខាន់ មនុស្សដែលតែងតែស្រឡាញ់ និងស្មោះចំពោះយើងបំផុត តែងតែនៅក្បែរ មើលថែ ធ្វើគ្រប់យ៉ាងដើម្បីយើង តែគួរឱ្យស្ដាយ គេនោះត្រឹមជាមនុស្សដែលយើងមើលរំលងតែប៉ុណ្ណោះ។

91432178_858718927866982_8322252829746003968_o

មនុស្សម្នាក់ដែលតែងតែលះបង់ដើម្បីយើង មនុស្សដែលតែងតែមិនដែលទុកយើងចោល តែយើងបែរជាមិនដែលឃើញពីភាពសំខាន់របស់គេ យើងតែងតែមិនខ្វល់ មិនយកចិត្តទុកដាក់ជាមួយគេ តែងតែទុកគេចោល រហូតដល់ថ្ងៃមួយ ថ្ងៃដែលគេលែងនៅទ្រាំជាមួយនឹងយើង លែងរង់ចាំយើងទៀត ហើយគេចាកចេញទៅ ទើបធ្វើឱ្យយើងដឹងថា យើងនេះ បានបាត់បង់មនុស្សសំខាន់ម្នាក់ក្នុងជិវិត យើងបានធ្វើឱ្យមនុស្សម្នាក់ដែលតែងតែនៅជិតយើង ចាកចេញទៅទាំងអស់ចិត្ត។

យើងអាចមិនដែលដឹងទេថា យើងបានធ្វើខុសចំពោះគេច្រើនប៉ុនណា យើងមិនបានដឹងទេថា គេធ្លាប់ល្អនឹងយើងខ្លាំងកម្រិតណា ដល់ពេលដែលគ្មានគេនៅក្បែរដដូចមុន ទើបយើងចេនឹក ចេះគិត ហើយខូចចិត្ត ស្ដាយក្រោយ ចង់ឱ្យគេវិលត្រឡប់មកវិញ តែវាក៏មិនអាច វាក៏ហួសពេលអស់ទោហើយ៕

91273606_858718984533643_5719773772475531264_o

91432178_858718927866982_8322252829746003968_o

91440036_858718847866990_690928365250543616_o

អត្ថបទ ៖ ភី​ អេក

ក្នុងស្រុករក្សាសិទ្ធ