ទម្រាំបានតែក្លាយជាគូស្វាមីភរិយានឹងគ្នា ខ្លះឆ្លងកាត់អស់ហើយនៅការលំបាក ការឈឺចាប់ ការស្រក់ទឹកភ្នែករាប់ភ្លេច។ ស្រ្តីខ្លះព្រមដកខ្លួនពីក្រុមគ្រួសារដែលខ្លួនធ្លាប់តែរស់ស្រួល ធ្វើខ្លួនដូចជាព្រះនាង មកតស៊ូលំបាកជាមួយបុរសម្នាក់ ក៏ដោយសារតែពាក្យថាស្រលាញ់។
បើប៉ះបុរសខ្លះទៅចេះឲ្យតម្លៃនិងចេះគោរពស្រលាញ់ នោះក៏រាប់ជាសំណាងដ៏មានតម្លៃបំផុតរបស់ស្រ្តីដែលជាប្រពន្ធ តែបើអភ័ព្វកំណត់ឲ្យជួបបុរសដែលមិនចេះដឹងខុសត្រូវ មិនមានការចេះឲ្យតម្លៃលើភរិយារបស់ខ្លួន នោះក៏ជារឿងដ៏សោកស្តាយបំផុតមួយក្នុងជីវិត។
ស្រដៀងនេះ សាររៀបរាប់ពីទំព័រហ្វេសប៊ុក My Couple Life បានសរសេរចាក់ដោតខ្លាំងបំផុតដល់ពាក្យដែលធ្លាប់តែលឺគេសួរខ្លួនថា "ម៉េចឯងខ្លាចប្រពន្ធម្ល៉េះ" ដោយប្រភពបានរៀបរាប់យ៉ាងដូច្នេះថា៖ "មានគេសួរខ្ញុំថា » រតនា ហេតុអីបានខ្លាចប្រពន្ធម៉េស ?
ខ្ញុំឆ្លេីយថា » ខ្ញុំមិនដែរខ្លាចប្រពន្ធទេ ខ្ញុំ មានតែគោរពប្រពន្ធ ☺
( លេីលោកនេះគ្មានមនុស្សប្រុសណាខ្លាចប្រពន្ធទេ មានតែគោរពប្រពន្ធ )
គេសួរបន្តទៀតថា » ហេតុអីរតនា ឯងឃេីញចាញ់ប្រពន្ធគ្រប់រឿងចឹង ?
ខ្ញុំឆ្លេីយថា » បេីតាំងខ្លួនជាប្ដីគេហេីយ បេីចង់យកចាញ់យកឈ្មះជាមួយ 👩ប្រពន្ធតេីវាបានផលប្រយោជន៍អី ?
👨លេីលោកនេះខ្ញុំមិនដែរចាញ់អ្នកណាទេ តែខ្ញុំសុំចាញ់ប្រពន្ធខ្ញុំមួយ 😬🙏❤️️
ខ្ញុំក៏បន្តថា »ខ្ញុំចង់រួមរស់ជាមួយគាត់រហូតបានអាយុ ៨០ ឆ្នាំ ចឹងបានជាខ្ញុំសុំចាញ់គាត់គ្រប់រឿង 😘
👩👨ប្ដីប្រពន្ធគ្មានទេ ពាក្យថាចាញ់ឈ្នះ មានតែពាក្យ យោគយល់ នឹង អធ្យាស្រ័យ ☺"។
ពាក់ព័ន្ធនឹងសារចែករំលែកនេះដែរ ក៏ទទួលបានការគាំទ្រជាខ្លាំង ដោយខ្លះបានជូនពរឲ្យអ្នកទាំងពីរទទួលបានក្តីសុខកាន់តែខ្លាំង និងខ្លះបានសរសើរដល់បងស្រីដែលទទួលបានស្វាមីដ៏ល្អដូចបងប្រុសខាងលើ៕
ប្រភព៖My couple life