បុគ្គលល្បីក្នុងសង្គ្រាមលោកលើកទី២៖ August Landmesser បុរស​ម្នាក់​គត់​មិន​លើក​ដៃ​គោរពតាម​ក្បួនរបស់ Hitler

ក្បួនគោរពលើកដៃម្ខាងទៅ​មុខ "sieg heil" (មានន័យថា "hail victory")ត្រូវ​គណបក្សណាស៊ី​អនុម័តឲ្យ​ប្រើ​នៅ​ឆ្នាំ​១៩៣០​ដែល​ក្បួន​លើក​នេះ​​ទាំង​កម្មករ​ ទាហាន ប្រជាជនអាល្លឺម៉ង់គ្រប់​ជាន់​ថ្នាក់​ក្នុង​សម័យ​នោះ​ត្រូវ​តែ​គោរព ដើម្បី​បង្ហាញ​អំពី​ការ​ស្មោះស្ម័គ្រចំពោះគណៈបក្សណាស៊ី និង​ប្រជាជាតិអាល្លឺម៉ង់​ទាំងមូល។

Screenshot_17

August Landmesser គឺ​ជា​ជនជាតិ​អាល្លឺម៉ង់​តែ​ម្នាក់​គត់​ដែល​មិន​គោរពលើក​ដៃស​តាមព្យុហយាត្រារបស់ ហ៊ីត្លែ​នៅ​ឆ្នាំ​១៩៣៦​ថ្វី​បើ​គាត់​ពិត​ជា​ស្មោះស្ម័គ្រ​ជាមួយគណបក្សណាស៊ីក៏​ដោយ។ August Landmesser បាន​មក​ចូល​រួម​ជាមួយគណបក្ស ណាស៊ី​ក្នុងឆ្នាំ១៩៣១​ហើយ​ចាប់​ផ្ដើមធ្វើ​ការ​តាម​គោលគំនិត​ឲ្យ​ស្ថានភាពនយោបាយរបស់​ប្រទេស​រីកចម្រើនរបស់​ខ្លួន។ ២​ឆ្នាំ​ក្រោយ​មក​ Landmesser លង់​ស្រឡាញ់កញ្ញា Irma Eckler​ដែល​ជាស្រ្តី​ជន​ជាតិ​ជ្វីសម្នាក់​ដ៏​ងប់​ងល់​ហើយ​រៀការ​នៅ​ឆ្នាំ​១៩៣៥។ ថ្មី​បើ​គណបក្សណាស៊ីស្អប់​ជនជាតិ​ជ្វីបខ្លាំង​ហើយ​បើ​តាម​គោលនយោបាយរបស់​បក្ស​រូប​គេ​មិន​ត្រូវ​អនុញ្ញាតិឲ្យ​ស្រឡាញ់​នោះ​ទេ តែ​ស្នេហាពិត​មិន​អាច​ឃាត់​ឃាំង​បាន​ឡើយ។

August_landmesser_3

បន្ទាប់​ពីដឹង​ថា Landmesser ភ្ជាប់​ពាក្យជាមួយស្រ្តី​ជន​ជាតិជ្វីប គាត់​ត្រូវ​បានបណ្ដេញ​ចេញ​ពី​សមាជិករបស់​គណបក្សណាស៊ី។ Landmesser និង Eckler បានសម្រេចចិត្តដាក់ពាក្យស្នើសុំរៀបការនៅទីក្រុង Hamburg ប៉ុន្តែ​ត្រូវបានបដិសេធក្រោមច្បាប់ Nuremberg ដែលត្រូវបានអនុម័តថ្មី​ខណៈ​ច្បាប់​ពី​ពេល​មុន​អាច​រៀប​ការ​បាន។

Avgust Landmesser

មិនឲ្យ​រៀបការក៏​ហើយ​ទៅ! អ្នក​ទាំងពីរ​រួម​រស់​ជាមួយគ្នា​រហូត​បាន​កូន​ស្រីដំបូង​ឈ្មោះ​ Ingrid នៅ​ឆ្នាំ​១៩៣៥។ ហើយ​នៅ​ខែ​មិថុនាឆ្នាំ១៩៣៦​ លោក Landmesser និង​កម្មករ​រួម​ទាំងកងទ័ពរាឆប់​ម៉ឺននាក់​ទៀតចាំបាច់​ត្រូវលើក​ដៃគោរពក្បួនព្យុហយាត្រា​កងទ័ពរបស់ ហ៊ីត្លែ តែ​លោក​មិន​ខ្ចី​ធ្វើ​តាម។ ដោយ​ធុញទ្រាន់ នឹង​ការឲ្យ​គោរពលើក​ដៃ​បែប​នេះ​សឹង​រាល់​ថ្ងៃ​នៅ​ឆ្នាំ​១៩៣៧​លោក​បាន​នាំ​គ្រួសាចាក​ចេញ​ពី​អាល្លឺម៉ង់​តម្រង់​ទៅ​ប្រទេស​ដាណឺម៉ាក។ ទៅ​ដល់​ព្រំដែនគាត់​ត្រូវ​ទាហានចាប់​ឃុំខ្លួន​ពី​បទ ប្រឆាំងការគោរពចំពោះជាតិ​អាល្លឺម៉ង់​និង​ការ​រើសអើងជាតិសាសន៍ក្រោម​ច្បាប់​ថ្មី​របស់ក្រុង​Nuremberg។

August Landmesser Uniform

គាត់​អាច​រួច​ទោស​វិញ​បើ​លែងលះជាមួយប្រពន្ធគាត់។ ប៉ុន្តែ​មិន​អាច​បោះ​បង់​ចោល​ប្រពន្ធគាត់​នោះ​ទេ។ ការ​មិន​ធ្វើ​តាម​សំណូមពររបស់​គណបក្សណាស៊ី​ លោក​ត្រូវ​ចាប់ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ដល់​ទៅ​ជិត​៣​ឆ្នាំក្នុង​ជំរំអ្នក​ទោស​មួយ។ គាត់​មិន​អាច​សូម្បី​តែ​ឃើញ​ប្រពន្ធនិង​កូនរបស់​គាត់​ម្ដង​ទៀត​នោះ​ទេ។ កង​ឈ្លបបាន​ចាប់​ប្រពន្ធរបស់​គាត់ Eckler ដែល​កំពុង​តែ​ពពោះកូន​ទី​៣​របស់​ពួក​គេ​២​ទៅ​៣​ខែ​ហើយ​នោះ​រួម​ទាំង​កូន​ស្រី​ច្បង២​នាក់​ទៀត។

ច្រើន​ខែ​ក្រោយ​មកនាង​បាន​សម្រួល​កូនទី៣ក្នុង​ជំរំអ្នក​ទោសហើយ​កូ​នៗទាំងអស់​ត្រូវ​បញ្ជូន​ទៅ​កង​កុមា​បន្ទាប់​ពី​កើត​ហើយ។ Eckler ត្រូវបាន​គេ​ជឿ​ថា​បាន​ជម្លៀស​ទៅ​កាន់​ជំរំមួយទៀត​របស់​ណាស៊ី​ឈ្មោះ "euthanasia center" ក្នុង​ឆ្នាំ១៩៤២​ដែល​កន្លែង​នោះ​ហើយ​នាង​ត្រូវ​បានសម្លាប់ជាមួយជនជាតិ​ជ្វីបដទៃ​ទៀតចំនួន១៤០០០នាក់។

August Landmesser Almanya 1936

បន្ទាប់​ពី​ចាកចេញ​ពី​ពន្ធនាគារ Landmesser បាន​ធ្វើ​ការ​២​ទៅ​៣​កន្លែងមុន​ពេល​គាត់​ចូល​ធ្វើ​ទាហានចកបាំងក្នុង​សមរភូមិនៅ​ឆ្នាំ​១៩៤៤។​២​ទៅ​៣​ខែ​ក្រោយ​មក គាត់​ត្រូវបាន​គេបញ្ជាក់​ថា​បាន​បាត់​ខ្លួនក្នុង​ការប្រយុទ្ធមួយនៅ​ប្រទេស​ក្រូអាត។ មួយឆ្នាំក្រោយ​មកដោយ​បាត់​ខ្លួនលែង​ឃើញលោកព្រមមិន​អាច​រក​ឃើញភ័ស្តុតាងនានា លោកម​ត្រូវ​បាន​បញ្ជាក់​ពី​រដ្ឋាភិបាលអាល្លឺម៉ង់​ថា​ស្លាប់ក្នុង​សង្គ្រាមលោក​លើក​ទី​២​បាត់​ទៅ​ហើយ៕

រក្សាសិទ្ធដោយ៖ Knongsrok.com