មនុស្សស្រី មិនសម្រាប់អ្នកលេងសើច ប្រពន្ធ ក៏មិនសម្រាប់អ្នកប្រើ ឬយកមកធ្វើបាបតាមចិត្តនោះឡើយ

មនុស្សចាស់មួយចំនួនតែងគិតថា " រកប្រពន្ធកឱ្យកូន ដើម្បីកុំឱ្យកូននេះ នៅទើសទែង ចាំបម្រើកូនទៀត ឱ្យវាការទៅ ឱ្យប្រពន្ធវាបម្រើវាម្ដង " ចំណែកមនុស្សប្រុសមួយចំនួនក៏គីតថា " រកប្រពន្ធមួយដើម្បីយកមកប្រើ ដាំបាយធ្វើម្ហូប មើលថែ ម៉ែឪដែលចាស់ៗហើយ ព្រោះខ្លួនរវល់ គ្មានពេលនៅក្បែរ មើលថែទេ អ៊ីចឹង យកប្រពន្ធមកឱ្យនៅផ្ទះ ដាំបាយ ធ្វើម្ហូប បម្រើឪពុកម្ដាយ លិចកើត "។ ចង់សួរថា អ្នករកកូនប្រសារ អ្នកយកប្រពន្ធ ដើម្បីឱ្យនាងមកបម្រើអ្នក និងឪពុកម្ដាយអ្នកបែបហ្នឹងមែនទេ? អាចគិតឱ្យបានវែងឆ្ងាយ ទូលំទូលាយជាងហ្នឹងបានទេ កូនគេ កូនយើង មានសិទ្ធ មានកិត្តិយស មានតម្លៃដូចគ្នា ឬចង់បានកូនគេយកមកបម្រើខ្លួន និងគ្រួសារខ្លួនប៉ុណ្ណោះឬអ្វី?

មនុស្សស្រីនៅលីវ មិនមែនសម្រាប់មនុស្សប្រុសពព្រើល ញ៉ែប៉ប្រែ លេងសើចនឹងនាងនោះទេ ចំណែកមនុស្សស្រីរៀបការ សាងគ្រួសារ ក៏មិនមែនសម្រាប់ឱ្យអ្នកប្រើ ឬធ្វើបាបនាងនោះឡើយ។ នាងជាប្រពន្ធអ្នក នាងជាកូនប្រសារអ្នក នាងក៏ត្រូវតែមានតម្លៃ ឱ្យសមនឹងតំណែងជាកូនប្រសារ ជាប្រពន្ធពេញច្បាប់ មិនមែនអ្នកបម្រើរបស់នរណាម្នាក់នោះឡើយ។

83007238_517517878879835_7281206199473668096_n

កុំគិតថា មានលុយដណ្ដឹងនាង រៀបការ យកមកចូលក្នុងគ្រួសារ គិតថា អ្នកអាចប្រើនាងបានតាមចិត្ត ឱ្យនាងធ្វើអ្វីតាមតែគំនិតរបស់អ្នកឱ្យសោះ។ មនុស្សស្រីដែលជាប្រពន្ធ នាងដឹង និងស្គាល់ពីតួនាទីរបស់នាងច្បាស់ណាស់ ហើយនាងក៏មានទំនួលខុសត្រូវលើពាក្យថា ប្រពន្ធ និងកូនប្រសារនេះដែរ។ ប៉ុន្តែអ្នកជាប្ដី ជាឪពុកម្ដាយក្មេក ក៏គួរតែដឹង និងយល់ពីពាក្យថាប្រពន្ធ និងកូនប្រសារនេះផងដែរ។ បើទោះជានាងធ្វើការមិនដឹងថ្ងៃយប់ នាងបម្រើអ្នករាល់ថ្ងៃ តែនាងធ្វើព្រះនាងជាប្រពន្ធ តួនាទីជាកូនប្រសារ ដែលត្រូវធ្វើការដើម្បីគ្រួសារមួយនេះ មិនមែនក្នុងនាមនាងជាអ្នកបម្រើអ្នកនោះទេ។

83371409_564878280763453_5324839916016762880_n

សូមចងចាំផងថា កូនប្រសារស្រី នាងមានសិទ្ធនៅក្នុងផ្ទះរបស់អ្នក នាងមានកិត្តិយសគ្រប់គ្រាន់ ដូច្នេះ មិនថាអ្នកណាក៏ដោយ ក៏ត្រូវតែគោរព និងឱ្យតម្លៃនាងដូចគ្នា ជាពិសេសឪពុកម្ដាយក្មេក និងប្ដី គប្បីឱ្យតម្លៃនាង លើកមុខមាត់នាង ផ្ដល់កិត្តិយសឱ្យនាង ឱ្យសក្តិសម ព្រោះដំបូងឡើយ អ្នកជាអ្នកចូលទៅលើកដៃសំពះ ក្រាបក្បាលដល់កន្ទេល សុំដណ្ដឹងនាង ឱ្យមកចូលរស់នៅក្នុងផ្ទះអ្នក ជាសាច់ញាតិ ជាសមាជិកម្នាក់ក្នុងគ្រួសារអ្នក ដូច្នេះ ត្រូវចេះគោរពនាង ឱ្យសមនឹងពាក្យថា " ខ្ញុំព្រមមើលថែថ្នាក់ថ្នម មិនឱ្យនាងខូចចិត្ត ឈឺចាប់ ឬគេមើលងាយនោះឡើយ "៕

83109668_665117144239696_7298485565870047232_n

83129524_865247147239847_8944212610157379584_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករកសិទ្ធ