បាតុភូតិច័ន្ទគ្រាសដែលរំលេចនៅព្រះចន្ទពេញវង់ដំបូងបង្អស់ប្រចាំឆ្នាំ ២០២០ នេះ នឹងកើតឡើងនៅថ្ងៃសោរ៍ ទី ១១ (ម៉ោងនៅកម្ពុជា) ដែលអ្នករាល់គ្នាអាចនឹងមើលឃើញព្រះចន្ទមានសភាពពេញវង់ខុសប្លែកពីថ្ងៃធម្មតា។
បាតុភូតនេះឲ្យឈ្មោះថា Wolf Moon ដោយវាកើតឡើងនៅពេលដែលព្រះចន្ទឆ្លងកាត់ស្រមោលខាងក្រៅនៃផែនដី។ អ្នកអាចមើលឃើញដោយភ្នែកផ្ទាល់ ឬប្រើប្រាស់កែវយឺតប្រសិនចង់ឃើញទិដ្ឋភាពច្បាស់ខ្លាំងពីធម្មតា។
បាតុភូតនេះនឹងអាចឲ្យប្រជាជនរស់នៅប៉ែកអឺរ៉ុប អូស្រ្តាលី អាស៊ី និងអាហ្រ្វិកអាចមើលឃើញច្បាស់ ដោយសម្រាប់នៅកម្ពុជាយើងគឺនឹងរំលេចចេញនៅវេលាម៉ោង ១២:០៧ នាទីយប់ (ឈានចូលថ្ងៃសោរ៍) និងផុតទៅវិញនៅអំឡុងម៉ោង ៤:១២ នាទីព្រឹក ពោលគឺមានរយៈពេល ៤ ម៉ោង៕
ប្រភព៖ Accuweather