ក្លិប Wolverhampton Wanderers ត្រូវបានគេរាយការណ៍បានដាក់តម្លៃខ្លួនខ្សែប្រយុទ្ធ Raul Jimenez តម្លៃដល់១០០លានផោន បន្ទាប់ពីលឺថា Manchester United តាមក្រវែលក្នុងរយៈពេលពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
បន្ទាប់ពីរកបាន៣៤គ្រាប់ក្នុងការបង្ហាញខ្លួន៧៧ប្រកួតក្នុងរយៈពេល១៨ខែនៅ Wolves, Jimenez បានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិបមួយចំនួនហើយពិសេសជាគេគឺបិសាចក្រហម Manchester United ហ្នឹងតែម្ដង។
បន្ទាប់ពីបរាជ័យក្នុងការនាំយកErling Braut Haaland, គ្រូបង្វឹក The Red Devils, លោក Ole Gunnar Solskjaer បានបង្វែរចំណាប់អារម្មណ៍ដោយព្យាយាមចុះកុងត្រាកីឡាករវ័យ២៨ឆ្នាំមុនពេលទីផ្សារដោះដូរកីឡាករក្នុងខែមករាត្រូវចាក់សោរបិទទ្វារ។ ទោះបីជាយ៉ាងនេះក្ដី!តាមប្រភព The Sun, Wolves នឹងព្រមចែកផ្លូវជាមួយខ្សែប្រយុទ្ធជម្រើសជាតិមិកស៊ិក បើបានតម្លៃខ្លួន១០០លានផោន។
Jimenez នឹងឈានដល់វ័យ២៩ឆ្នាំនៅខែឧសភាហើយកុងត្រាជាមួយក្លិបមានមូលដ្ឋាននៅតំបន់ West Midlands នឹងផុតកំណត់នៅឆ្នាំ២០២២-២០២៣ឯណោះ។ តម្លៃ១០០លានអាខសាកសមដោយសារកុងត្រានៅយូរ។ បិសាចក្រហមក៏មានទំនាក់ទំនងជាមួយខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Ruben Neves ដែលជាមិត្តរួមក្រុមជាមួយ Jimenez៕